ការបង្ក្រាបបទល្មើសទូរគមនាគមន៍ នៅខេត្តស្វាយរៀង
ដោយបានទទួលការអនុញ្ញាតពី ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ៩ព្រឹក ក្រុមការងារនៃនាយកដ្ឋាន អធិការកិច្ចបច្ចេកទេស ដឹកនាំដោយ ឯកឧត្តម អ៊ូ បូរ៉ាត់ អគ្គាធិការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានសហការជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ ស្នងការនគរបាលខេត្តស្វាយរៀង អយ្យការអមសាលាដំបូងខេត្តស្វាយរៀងនិង មន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ ខេត្តស្វាយរៀងបានចុះបង្គ្រាបបទល្មើសទូរគមនាគមន៍ ស្ថិតនៅ ផ្ទះលេខ ០០៨ផ្លូវជាតិលេខ១ (ចាស់) ភូមិ តាជោរ សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចចំរុះឃាត់ខ្លួនបានជនជាតិចិនចំនួន២២នាក់ ក្នុងនោះមានស្រី៣នាក់ និង រឹបអូសបានវត្ថុតាង មួយចំនួន ដែលបម្រើឲ្យការប្រព្រឹត្តបទល្មើស។ ក្នុងនោះមាន៖ ទូរស័ព្ទដៃគ្រប់ប្រភេទចំនួន១៣គ្រឿង, ឧបករណ៍អុបទិចខនវ៉ឺតធឺ (Optic converter), វិទ្យុ ទាក់ទង (Icom) ចំនួន៤គ្រឿង, កុំព្យូទ័រយួរដៃចំនួន០៧គ្រឿង, កុំព្យូទ័រលើតុគ្មាន CPU ម៉ាកDELLចំនួន០១គ្រឿង,ទូរទស្សន៍ SAMSUNG ចំនួន០២គ្រឿង, UPS ចំនួន០៤គ្រឿង, ទូរស័ព្ទលើតុចំនួន៤៥គ្រឿង, ឧបករណ៍ UOIP(EXS-04P) ចំនួន២៧គ្រឿង, ឧបករណ៍ UOIP (WELLGate2504) ចំនួន១២គ្រឿង, ឧបករណ៍ wireless (TP-LINK) ចំនួន០៤គ្រឿង, ឧបករណ៍ TRUNKចំនួន០១គ្រឿង, ឧបករណ៍ Switch (Trenda 05port)ចំនួន០៣គ្រឿង, ឧបករណ៍ Switch (Trenda 08 Port) ចំនួន០១គ្រឿង, ឧបករណ៍ SIM BOX ចំនួន០១គ្រឿង និង ថវិកាមួយចំនួន ។ល។
បច្ចុប្បន្នជនល្មើសត្រូវបានបញ្ជូនទៅស្នងការនគរបាល ចំណែកវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ចែងតាមនីតិវិធី។