លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ បានដឹកនាំក្រុមការងារដោយមាន លោកអភិបាលនៃគណះអភិបាលស្រុកព្រះនេត្រព្រះ និង លោកប្រធានមន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ ខេត្តមន្ទាយមានជ័យ កងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរ ភូមិ ឃុំ រួមដំណើរជាមួយផង បាននាំយកសង្ក័សីសម្រាប់ប្រក់ដំបូលផ្ទះ ជូនប្រជា ពលរដ្ឋដែលពិការ និង ចាស់ជរា ក្រីក្រលំបាក រស់នៅក្នុងឃុំទាំងប្រាំបួន ក្នុងស្រុកព្រះនេត្រព្រះ ចំនួនផ្ទះ១០ខ្នង ដោយក្នុងមួយខ្នង ទទួលបានសង្ក័សីចំនួន ១៦សន្លឹក និង ថវិកា ២០,០០០ រៀល៕


