លោកជំទាវ​​ រស់​​ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយកសង្ក័សី និងថវិកាជូនប្រជា ពលរដ្ឋដែលពិការ​ និង ចាស់ជរា ក្រីក្រលំបាក​​ រស់នៅក្នុងឃុំទាំងប្រាំបួន ក្នុងស្រុកព្រះនេត្រព្រះ
 

      លោកជំទាវ​​ រស់​​ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ បានដឹកនាំក្រុមការងារដោយមាន លោកអភិបាលនៃគណះអភិបាលស្រុកព្រះនេត្រព្រះ និង លោកប្រធានមន្ទីរប្រៃសណីយ៍​ និង ទូរគមនាគមន៍ ខេត្តមន្ទាយមានជ័យ កងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរ ភូមិ ឃុំ រួមដំណើរជាមួយផង បាននាំយកសង្ក័សីសម្រាប់ប្រក់ដំបូលផ្ទះ ជូនប្រជា ពលរដ្ឋដែលពិការ​ និង ចាស់ជរា ក្រីក្រលំបាក​​ រស់នៅក្នុងឃុំទាំងប្រាំបួន ក្នុងស្រុកព្រះនេត្រព្រះ ចំនួនផ្ទះ១០ខ្នង​ ដោយក្នុងមួយខ្នង ទទួលបានសង្ក័សីចំនួន ១៦សន្លឹក និង ថវិកា ២០,០០០ រៀល៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល