កិច្ចប្រជុំផ្សព្វផ្សាយស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

          នាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដោយមានការចូលរួមពីឯកឧត្តម អៀង ស៊ុនលី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

          នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីការអនុវត្តន៍កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នាឆ្នាំកន្លងមក ។  ហើយក្នុងនោះដែរតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើបទបង្ហាញពីចក្ខុវិស័យ យុទ្ធសាស្ត្រ និងវិធីសាស្ត្រក្នុងការអនុវត្តន៍ផែនការសកម្មភាព និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទីបី ។ លោក ឡាយ ភ្លុក ប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានធ្វើបទបង្ហាញស្តីពីគម្រោងផែនការសកម្មភាពរួមដំណាក់កាលទីបី របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជូនដល់អង្គប្រជុំផងដែរ ។

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី