សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយអាហារូបករណ៍ Japan Development Scholarship (JDS) សម្រាប់ឆ្នាំ២០១៦
ដោយមានការសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE) នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយអាហារូបករណ៍ Japan Development Scholarship (JDS) សម្រាប់ឆ្នាំ២០១៦ ដើម្បីផ្សព្វផ្សាយជូនមន្ត្រីរាជការក្រសួង ប.ទ វ័យក្មេងដែលមានគោលបំណងបន្តការសិក្សា និងអភិវឌ្ឍន៍ចំណេះដឹងបន្ថែមផងដែរ។ សិក្ខាសាលានេះត្រូវបានធ្វើបទបង្ហាញដោយដំណាងមកពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE) ព្រមទាំងមានការចូលរូមយ៉ាងកុះករពីសំណាក់លោក លោកស្រី នាង កញ្ញា មន្ត្រីរាជការក្រសួង ប.ទ ផងដែរ។