ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ ប្រារព្ធពិធីបុណ្យកឋិនទានដង្ហែទៅកាន់វត្តពោធិវន្តរង្សី និងវត្តជ្រលងមេត្រី 

ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមការងារចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ព្រមទាំងពុទ្ធបរិស័ទ មានសទ្ធាជ្រះថ្លាបានដង្ហែអង្គកឋិនទានដើម្បីប្រមូលបច្ច័យយកទៅកសាងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តពោធិវន្តរង្សីហៅវត្តក្ដុល ស្ថិតនៅស្រុកទឹកផុស និងវត្តជ្រលងមេត្រី ហៅវត្តជ្រលង ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
បច្ច័យសរុបដែលទទួលបានមានចំនួន ១៩០,៦៤ លានរៀល ត្រូវបានបែងចែកប្រគេនវត្តដូចតទៅ៖
– វត្តពោធិវន្តរង្សីហៅវត្តក្ដុល បច្ច័យ ៥១ លានរៀល
– វត្តជ្រលងមេត្រីហៅវត្តជ្រលង បច្ច័យ ៥៩,៦៤ លានរៀល
– វត្តចំនួន ៨ ក្នុងស្រុកទឹកផុស បច្ច័យ ៥ លានរៀល ក្នុង ១វត្ត
– វត្តចំនួន ៨ ក្នុងស្រុកកំពង់លែង បច្ច័យ ៥ លានរៀល ក្នុង ១វត្ត។

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ២៨៧ គ្រឿង ជូនក្រសួងយុត្តិធម៌ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ ៤

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ