ឯកឧត្ដម កុយ ពុំ អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទការល័យរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការអនុវត្តអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម កុយ ពុំ អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទការល័យរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការអនុវត្តអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ មានការចូលរួមពីឯកឧត្ដម លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនទូរស័ព្ទចល័ត។
កិច្ចប្រជុំបានធ្វើការពិភាក្សាទៅលើ៖
១.អនុវត្តអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧
២.ខ្លឹមសារសេចក្ដីព្រាងសារសម្រាប់ដាក់ជូនក្រុមហ៊ុនផ្ញើរសារជាសម្លេង និង
៣.បញ្ហាផ្សេងៗ
២.ខ្លឹមសារសេចក្ដីព្រាងសារសម្រាប់ដាក់ជូនក្រុមហ៊ុនផ្ញើរសារជាសម្លេង និង
៣.បញ្ហាផ្សេងៗ
ជាលទ្ធផល កិច្ចប្រជុំបានឯកភាពថា បណ្ដាក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ត្រូវចូលរួមអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយក្រុមហ៊ុនផ្ញើរសារជាសម្លេងទៅកាន់អតិថិជន "គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំច្រឡំ សូមអរគុណ" និងមិនត្រូវយកថ្លៃសេវាពីអតិថិជនលើប្រព័ន្ធសម្លេង Ring Tone ដែលក្រុមហ៊ុនបានផ្ញើរជូនអតិថិជន៕