ឯកឧត្ដម កាន ច័ន្ទមេត្តា អញ្ជើញដឹកនាំកិច្ចប្រជុំផែនការសកម្មភាពការងាររបស់អគ្គនាយកដ្ឋាន ប.គ.ព និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន

រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំផែនការសកម្មភាពការងាររបស់អគ្គនាយក​ដ្ឋាន ​​ប.​គ.​ព​​ និង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ និង​បច្ចេកវិទ្យា​ គមនាគមន៍​និង​ព័ត៌មាន​ ដោយមានការចូលរួមពីសំណាក់ឯកឧត្ដមអគ្គនាយកនៃអគ្គនាយកដ្ឋាន ​ ប​.គ.​ព​  និង ឯកឧត្ដមប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ និង​ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ​ព្រមទាំងមន្ត្រីរាជការក្រោមឳវាទផងដែរ។​​ កិច្ចប្រជុំនេះមានគោលបំណងឲ្យមានការរួមការងាររវាងអគ្គនាយក​ដ្ឋាន​ ប.​គ​.ព​​​ និង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ធ្វើយ៉ាងណាឱ្យមានភាពកាន់តែប្រសើរឡើងនូវសន្ទស្សន៍​អភិវឌ្ឍន៍រដ្ឋាភិបាល​អេឡិកត្រូនិច​ ២០១៧ (E-Government​ Development Index 2017)​, ការបង្កើតឲ្យមានស្តង់ដារសេវា​អេឡិកត្រូនិច (E- Services) នៅតាមបណ្ដាក្រសួង-ស្ថាប័ន, និងការអភិវឌ្ឍធនធាន​មនុស្ស (Human Resource Development) លើវិស័យទាំងពីរខាងលើនៅក្នុងឆ្នាំ២០១៧។

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី