ឯកឧត្ដម កាន ច័ន្ទមេត្តា អញ្ជើញដឹកនាំកិច្ចប្រជុំផែនការសកម្មភាពការងាររបស់អគ្គនាយកដ្ឋាន ប.គ.ព និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន
រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំផែនការសកម្មភាពការងាររបស់អគ្គនាយកដ្ឋាន ប.គ.ព និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន ដោយមានការចូលរួមពីសំណាក់ឯកឧត្ដមអគ្គនាយកនៃអគ្គនាយកដ្ឋាន ប.គ.ព និង ឯកឧត្ដមប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងមន្ត្រីរាជការក្រោមឳវាទផងដែរ។ កិច្ចប្រជុំនេះមានគោលបំណងឲ្យមានការរួមការងាររវាងអគ្គនាយកដ្ឋាន ប.គ.ព និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ធ្វើយ៉ាងណាឱ្យមានភាពកាន់តែប្រសើរឡើងនូវសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិកត្រូនិច ២០១៧ (E-Government Development Index 2017), ការបង្កើតឲ្យមានស្តង់ដារសេវាអេឡិកត្រូនិច (E- Services) នៅតាមបណ្ដាក្រសួង-ស្ថាប័ន, និងការអភិវឌ្ឍធនធានមនុស្ស (Human Resource Development) លើវិស័យទាំងពីរខាងលើនៅក្នុងឆ្នាំ២០១៧។