ឯកឧត្ដម​ ​ត្រាំ​ អីុវ​តឹក​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​​តែង​តាំង​អគ្គនាយក​ និងក្រុម​ប្រឹក្សាភិបាល​ នៃ​ទូរគមនាគមន៍​កម្ពុជា​ អាណត្តិទី៥​ 

ភ្នំពេញៈ នាព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំទូរគមនាគមន៍កម្ពុជា មានការប្រារព្ធពិធីប្រកាសតែងតាំងអគ្គនាយក និងក្រុមប្រឹក្សាភិបាល នៃទូរគមនាគមន៍កម្ពុជា អាណតិ្តទី៥  ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្នាក់ដឹកនាំទូរគមនាគមន៍កម្ពុជា និងតំណាងនៃបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ។
 


ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ការប្រកាសតែងតាំងអគ្គនាយក និងក្រុមប្រឹក្សាភិបាល នៃទូរគមនាគមន៍កម្ពុជា អាណត្តិទី៥នេះ មានដូចតទៅ៖

  • ​​ឯកឧត្ដម សន វី  តែងតាំងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃទូរគមនាគមន៍កម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ សំរាប់អាណត្តិទី៥។
  • តែងតាំងក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា សម្រាប់អាណត្តិទី៥ ដែលមានសមាសភាពដូចខាងក្រោម៖
  • ឯកឧត្ដម ខូវ មករា      ​ តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍       ប្រធាន
  • ឯកឧត្ដម កឹមរ័ត្ន វិសិដ្ឋ  តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី                               សមាជិក
  • ឯកឧត្ដម ជា វុធណា      តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ                   សមាជិក
  • ឯកឧត្តម សន វី           អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា                   សមាជិក
  • តំណាងនិយោជិត          ទូរគមនាគមន៍កម្ពុជា ០១រូប                             សមាជិក

 


ឯកឧត្ដម ខូវ មករា       តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (រូបខាងស្តាំ)

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្ដម លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល អគ្គនាយក និងនិយោជិតទាំងអស់នៃទូរគមនាគមន៍ នឹងចូលរួមយ៉ាងផុលផុស ក្នុងកិច្ចសហការ និងការចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកសំដៅរកឲ្យឃើញនូវចំណុចខ្លាំង និងឱកាសអភិវឌ្ឍ ព្រមទាំងបញ្ហាប្រឈមនានានៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ហើយនឹងអាចស្វែងរកឃើញនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពមានលក្ខណៈស៊ីជម្រៅ និងវិសាលភាពកាន់តែធំទូលាយ ដើម្បីធ្វើយ៉ាងណាពង្រឹងនូវគុណភាពសេវាដែលបានផ្ដល់ ដើម្បីទទួលបាននូវទំនុកចិត្តខ្ពស់ពីអតិថិជនគ្រប់ប្រភេទ៕

ខាង​ក្រោម​នេះ ជា​រូប​ភាពការប្រកាសតែងតាំងអគ្គនាយក និងក្រុមប្រឹក្សាភិបាល នៃទូរគមនាគមន៍កម្ពុជា អាណត្តិទី៥​៖

 
 

 

អត្ថបទជាប់ទាក់ទង