ឯកឧត្ដម ត្រាំ អីុវតឹក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងអគ្គនាយក និងក្រុមប្រឹក្សាភិបាល នៃទូរគមនាគមន៍កម្ពុជា អាណត្តិទី៥
ភ្នំពេញៈ នាព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំទូរគមនាគមន៍កម្ពុជា មានការប្រារព្ធពិធីប្រកាសតែងតាំងអគ្គនាយក និងក្រុមប្រឹក្សាភិបាល នៃទូរគមនាគមន៍កម្ពុជា អាណតិ្តទី៥ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្នាក់ដឹកនាំទូរគមនាគមន៍កម្ពុជា និងតំណាងនៃបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ។
ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ការប្រកាសតែងតាំងអគ្គនាយក និងក្រុមប្រឹក្សាភិបាល នៃទូរគមនាគមន៍កម្ពុជា អាណត្តិទី៥នេះ មានដូចតទៅ៖
- ឯកឧត្ដម សន វី តែងតាំងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃទូរគមនាគមន៍កម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ សំរាប់អាណត្តិទី៥។
- តែងតាំងក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា សម្រាប់អាណត្តិទី៥ ដែលមានសមាសភាពដូចខាងក្រោម៖
- ឯកឧត្ដម ខូវ មករា តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធាន
- ឯកឧត្ដម កឹមរ័ត្ន វិសិដ្ឋ តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី សមាជិក
- ឯកឧត្ដម ជា វុធណា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក
- ឯកឧត្តម សន វី អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា សមាជិក
- តំណាងនិយោជិត ទូរគមនាគមន៍កម្ពុជា ០១រូប សមាជិក
ឯកឧត្ដម ខូវ មករា តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (រូបខាងស្តាំ)
ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្ដម លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល អគ្គនាយក និងនិយោជិតទាំងអស់នៃទូរគមនាគមន៍ នឹងចូលរួមយ៉ាងផុលផុស ក្នុងកិច្ចសហការ និងការចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកសំដៅរកឲ្យឃើញនូវចំណុចខ្លាំង និងឱកាសអភិវឌ្ឍ ព្រមទាំងបញ្ហាប្រឈមនានានៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ហើយនឹងអាចស្វែងរកឃើញនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពមានលក្ខណៈស៊ីជម្រៅ និងវិសាលភាពកាន់តែធំទូលាយ ដើម្បីធ្វើយ៉ាងណាពង្រឹងនូវគុណភាពសេវាដែលបានផ្ដល់ ដើម្បីទទួលបាននូវទំនុកចិត្តខ្ពស់ពីអតិថិជនគ្រប់ប្រភេទ៕
ខាងក្រោមនេះ ជារូបភាពការប្រកាសតែងតាំងអគ្គនាយក និងក្រុមប្រឹក្សាភិបាល នៃទូរគមនាគមន៍កម្ពុជា អាណត្តិទី៥៖