ឯកឧត្ដម ត្រាំ អីុវតឹក បានអនុញ្ញាតឲ្យឯកឧត្ដម Michael Tan ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអនុញ្ញាតឲ្យឯកឧត្ដម Michael Tan អគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។