កិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាក្រោមប្រធានបទ ”កម្ពុជាឆ្ពោះទៅរកការលុបបំបាត់ជម្ងឺអេដស៍នាឆ្នាំ២០២៥”
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារទប់ស្កាត់ជម្ងឺអេដស៍នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីត្រៀមរៀបចំបើកសិក្ខាសាលាក្រោមប្រធានបទ “កម្ពុជាឆ្ពោះទៅរកការលុបបំបាត់ជម្ងឺអេដស៍នាឆ្នាំ២០២៥” ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍