កិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍តាមបណ្តាខេត្ត
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍តាមបណ្តាខេត្ត នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីបណ្តាក្រុមហ៊ុន ប្រតិបត្តិករទាក់ទងនឹងវិស័យទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមបណ្តាខេត្តផងដែរ៕