សិក្ខាសាលាបណ្តុះបណ្តាលស្តីអំពី «Internet Exchange Point (IXP) និង Spectrum Management»
រាជធានីភ្នំពេញ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយ Asia-Pacific Telecommunity (APT) និង Asia-Pacific Network Information Center (APNIC) បើកសិក្ខាសាលាបណ្ដុះបណ្ដាលមួយមានរយៈពេល ០៤ថ្ងៃ ស្តីពី «Internet Exchange Point (IXP) និង Spectrum Management» ក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងមានសិក្ខាកាមចូលរួមចំនួន ៤៥រូប មកពីបណ្ដាក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន និងប្រតិបត្តិករទូរគមនាគមន៍នានា នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
សិក្ខាសាលាបណ្តុះបណ្តាលនេះមានគោលបំណងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជូនដល់សិក្ខាកាមពីបណ្ដាក្រសួង- ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងប្រតិបត្តិករទូរគមនាគមន៍នានាឲ្យយល់ដឹងអំពី៖
ទី១. លក្ខណៈរបស់ IXP
- Introduction to IPv6 Address
- OSPF/ISIS configuration for Service Provider networks
- BGP introduction
- BGP attributes, policy, and filtering
- Peering objectives and Best Practices
- IXP Network Design and Operations Best Practices
ទី២. ការគ្រប់គ្រង Spectrum
- អំពីមូលដ្ឋានគ្រឹះនៃ Radio Spectrum
- មូលដ្ឋាននៃការគ្រប់គ្រង Spectrum
- ការធ្វើផែនការយុទ្ធសាស្រ្តគ្រប់គ្រង Spectrum
- អំពីប្រព័ន្ធ APT Frequency Information System (AFIS) – Smart way of sharing the information of frequency usage