រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យលោក Louis Xiang អគ្គនាយកក្រុមហ៊ុន ZTE ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារនៅកម្ពុជា។ នាពេលនោះផងដែរ លោក Louis Xiang ក៏បានឧទ្ទេសនាមកញ្ញា Zhao YuJia (Bella) ដែលត្រូវបានតែងតាំងជាអគ្គនាយកថ្មីរបស់ក្រុមហ៊ុន ZTE ប្រចាំនៅកម្ពុជា និងបានពិភាក្សាកិច្ចសហប្រតិបត្តិការលើគម្រោងអនាគតរបស់ក្រុមហ៊ុន ZTE និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។









