ឯកឧត្ដម ត្រាំ អីុវតឹក អនុញ្ញាត​ឲ្យ​អគ្គ​នាយក​របស់​​ក្រុម​ហ៊ុន​ ZTE​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ នៅទីស្ដីការក្រសួង​ប្រៃ​សណីយ៍​​ និង​ទូរ​គមនាគមន៍​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍ បាន​អនុញ្ញាត​ឲ្យ​លោក ​Louis Xiang ​អគ្គនាយក​ក្រុម​ហ៊ុន​ ZTE​ ប្រ​ចាំ​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ជម្រាប​លា​ក្នុង​ឱកាស​ដែល​លោក​ត្រូវ​បញ្ចប់​បេសកកម្ម​ការ​ងារ​នៅ​កម្ពុជា​។​ នា​ពេល​នោះ​ផង​ដែរ​ លោក​​ Louis​ Xiang​ ក៏​បាន​ឧទ្ទេស​នាម​កញ្ញា​ Zhao​ YuJia (Bella)​ ដែល​ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​នាយក​ថ្មី​របស់​ក្រុម​ហ៊ុន​ ZTE​ ប្រចាំ​នៅ​កម្ពុជា​ និងបាន​ពិភាក្សា​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​គម្រោង​អនាគត​របស់​ក្រុម​ហ៊ុន​ ZTE​ និង​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍។​

​លោក ​Louis Xiang ​អគ្គនាយក​(ចាស់)ក្រុម​ហ៊ុន​ ZTE​  (រូបឆ្វេង)

ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍

កញ្ញា ​Zhao​ YuJia​ (Bella) ​​អគ្គ​នាយក​ថ្មី​របស់​ក្រុម​ហ៊ុន​ ZTE

 

អត្ថបទជាប់ទាក់ទង