ឯកឧត្ដម ត្រាំ អុីវតឹក ដឹកនាំគណៈប្រតិភូក្រសួងទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពី «សន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងកិច្ចប្រជុំពាក់ព័ន្ធ»
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពី «សន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងកិច្ចប្រជុំពាក់ព័ន្ធ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបូរី។
ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍