សិក្ខាសាលា “លំហាត់​សម​យុទ្ធ​ឆ្លើយ​តប​ឧប្ប​ទេវេ​ហតុ​សន្តិសុខ​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ Cybe​r ​Exercise​ -​ Cyber​ Angkor​ 2017​”

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ជុ​ន វ៉ាត អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​បាន​អញ្ជើញ​ជា​អធីបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលា ​“លំហាត់​សម​យុទ្ធ​ឆ្លើយ​តប​ឧប្ប​ទេវ​ហេតុ ​សន្តិសុខ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​​ Cyber​ Exercise​ –​ Cyber​ Angkor​ 2017​” ​នៅ​ទីស្តី​ការ​ក្រសួង​​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​។ សិក្ខា​សាលា​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​នាយក​ដ្ឋាន​សន្តិសុខ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាននៃ​អគ្គនាយក​ដ្ឋាន​បច្ចេក​វិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍​។
 

 ឯកឧត្តម ជុ​ន វ៉ាត អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន
 

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញទទួលបន្ទុកផ្នែកព័ត៌មានវិទ្យា (CIOs) មក​ពី​បណ្តា​ក្រសួង​-ស្ថាប័ន​រាជ​រដ្ឋា​ភិបាល​ប្រមាណ​ជា ៦០រូប​។ គោល​បំណង​នៃ​សិ​ក្ខា​សាលា​នេះ ​គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​​ជំនាញ ​និង​ភាព​រួច​រាល់​ក្នុង​ការ​ឆ្លើយ​តប​ឧប្ប​ទេវ​ហេតុ​សន្តិសុខ​បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌​មាន​ នៅ​ពេល​ដែល​មាន​ការ​វាយ​ប្រហារ​​ណា​មួយ​កើត​មាន​ឡើង​ចំពោះ​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​របស់​ក្រសួង​-ស្ថាប័ន​ទាំង​នោះ។​
 

 
ដើម្បីឲ្យអ្នកចូលរួមមានការយល់ដឹងច្បាស់អំពីស្ថានភាពបច្ចុប្បន្ននៃការគំរាមគំហែង ​វិធីសាស្ត្រ​នៃ​ការ​វាយ​ប្រហារ ​និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ឧប្ប​ទេវហេតុប្រធាន​បទ​ចំនួន​បី​ (03) ​ត្រូវ​បាន​លើក​យក​មក​បង្ហាញ​ដោយ​វាគ្មិន​របស់​នាយក​ដ្ឋាន​សន្តិសុខ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មានៈ​
          ១. យល់ដឹងអំពីស្ថានភាពបច្ចុប្បន្ននៃការវាយប្រហារ (Current Cyber Threats)
          ២. ការវាយប្រហារទៅលើចំនុចខ្សោយរបស់វេបសាយ (Case Study on WordPress)
          ៣. ការឆ្លើយតបទៅនឹងឧប្បទេវហេតុ (Incident Response)
 
 
 
លំហាត់សមយុទ្ធឆ្លើយតបឧប្បទេវហេតុត្រូវបានលើកយកមកពិភាក្សា វែកញែក ​និង​រក​ដំណោះ​ស្រាយ​នៅ​តាម​ ក្រុម​និមួយ​ៗ​នៃ​អ្នក​ចូល​រួម​ទាំងអស់​។ ប្រធាន​បទ​នៅ​ក្នុង​ឆ្នាំ​នេះ​ គឺ​ផ្តោត​ទៅ​លើ​ភាព​រួច​រាល់​នៃ​ការ​ប្រមូល​ព័ត៌​មាន​ ឧប្ប​ទេវេហតុ ​និង​ចែក​រំលែក​ទៅកាន់​អ្នក​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​៕

 

អត្ថបទជាប់ទាក់ទង