កិច្ចប្រជុំក្រុមការងារត្រៀមរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពីវិទ្យុគមនាគមន៍សម្រាប់ប្រទេសតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ២០១៧ (RRS-17-Asai&Pasific)
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអនុគណៈកម្មការ និងក្រុមការងារចំណុះគណៈកម្មការសម្របសម្រួលកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាមួយក្រសួង MSIT គណៈកម្មការ KCC និងសាជីវកម្ម KT ដើម្បីពិនិត្យពីវឌ្ឍនភាពការងារការរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពីវិទ្យុគមនាគមន៍សម្រាប់ប្រទេសតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧ (RRS-17-Asai&Pasific) ដែលនឹងប្រព្រឹត្តទៅថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។