​ឯកឧត្តម ​ត្រាំ អុីវ​តឹក​ បាន​ដឹក​នាំ​ប្រតិ​ភូអញ្ជើញ​ចូល​រួម​កម្មវិធី​វេទិកា​ភាព​ជា​អ្នក​ដឹក​នាំ​វិស័យ​បច្ចេក​វិទ្យាគមនាគមន៍​ និង​ព័ត៌មាន ​(ICT)​ សកល​ឆ្នាំ២០១៧​ នៅ​ទីក្រុង​សេអ៊ូល

រាជធានីភ្នំពេញ៖​​ យប់​ថ្ងៃទី​០៤ ​ខែធ្នូ ​ឆ្នាំ២០១៧​ នៅ​ព្រលាន​យន្តហោះ​អន្តជាតិ​ភ្នំពេញ ​ឯកឧត្តម ​ត្រាំ អុីវ​តឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ បាន​ដឹក​នាំ​ប្រតិ​ភូអញ្ជើញ​ចូល​រួម​កម្មវិធី​វេទិកា​ភាព​ជា​អ្នក​ដឹក​នាំ​វិស័យ​បច្ចេក​វិទ្យាគមនាគមន៍​ និង​ព័ត៌មាន ​(ICT)​ សកល​ឆ្នាំ២០១៧​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី៦-៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នៅ​ទីក្រុង​សេអ៊ូល​ សាធារណ​រដ្ឋ​កូរ៉េ​​។

​ឯកឧត្តម ​ត្រាំ អុីវ​តឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​

វេទិកាភាព​ជា​អ្នក​ដឹក​នាំ​សកល​នេះ​​ (Global​ ICT​ Leadership Forum) ​កន្លង​មក​បាន​រៀប​ចំ​ជា​រៀងរាល់​ឆ្នាំដោយ​ National​ Information​ Society ​Agency​ (NIA) ​របស់​កូរ៉េ ​ដើម្បីជា​​ការ​ឆ្លុះ​ប​​ញ្ចាំង​នៃ​ការ​វិវត្តន៍​វិស័យ​បច្ចេក​វិទ្យា​នៅ​ក្នុង​ប្រទេស ​តំបន់​ និង​ពិភព​លោក​។​

នៅក្នុងវេទិកានេះផងដែរ​ ជារៀង​រាល់​ឆ្នាំ​គឺ​​​តែង​តែ​ស្នើរ​សុំ​អោយ​បណ្តា​ប្រទេស​ចូល​រួម​ធ្វើបទ​បង្ហាញ​អំពី​ការ​វិវត្តន៍​ និង​ការ​ប្រែ​ប្រួល​នៃ​បច្ចេក​វិទ្យា​ទូរ​គមនាគមន៍​នៅ​ក្នុង​បណ្តា​ប្រទេស​របស់​ខ្លួន​ ហើយ​ក៏​ចែក​រំលែក​ពី​បទ​ពិសោធន៍​ក្នុង​ការ​ជម្រុញ​ និង​ការ​រីក​ចម្រើន​នៃ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​របស់​កូរ៉េ​។​


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍