ឯកឧត្តម​រដ្ឋ​មន្ត្រី ​ត្រាំ អុីវតឹក អញ្ជើញ​ដឹក​នាំកិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិកាតព្វ​កិច្ច​សេវាសកល​ទូរ​គមនាគមន៍​

រាជធានីភ្នំពេញ៖ រសៀល​ថ្ងៃសុក្រ​ ២រោច​ ខែមាឃ ​ឆ្នាំរកា ​នព្វស័ក ​ព.ស.​២៥៦១ ​ត្រូវនឹង​ថ្ងៃទី០២ ​ខែកុម្ភៈ ​ឆ្នាំ២០១៨ ​នៅ​ទីស្ដីការ​ក្រសួង​ ឯកឧត្តម ​ត្រាំ អុីវតឹក ​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ អញ្ជើញ​ដឹក​នាំកិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិកាតព្វ​កិច្ច​សេវាសកល​ទូរ​គមនាគមន៍​ ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​ការងារ​លើ​វឌ្ឍនភាព​នៃ​ការ​បំពេញ​ការងារ​របស់​លេខា​ធិការ​ដ្ឋាន​ ​រៀប​ចំផែន​ការ​សកម្មភាព​ និង​ផែន​ការ​ថវិកា​ ឆ្នាំ​២០១៧-​២០១៨​ របស់​ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិ​កាតព្វ​កិច្ច​សេវា​សកល​ទូរ​គមនាគមន៍​។​

ឯកឧត្តម ​ត្រាំ អុីវតឹក ​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​
 

ឯកឧត្តមបណ្ឌិត​ កាន​ ច័ន្ទមេត្តា ​រដ្ឋ​លេខា​ធិការ ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​


 

អត្ថបទជាប់ទាក់ទង