សេចក្ដីជូន​ដំណឹង​ដល់​ប្រធាន​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរគមនាគមន៍​ទាំងអស់​ដែល​នៅ​មាន​បំណុល​ជំពាក់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ ​ទូរគមនាគមន៍​កម្ពុជា​ និង​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​

សេចក្ដីជូនដំណឹងដល់ប្រធានក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ដែលនៅមានបំណុលជំពាក់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ទូរគមនាគមន៍កម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា ត្រូវសងបំណុលទាំងអស់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ជាកំហិត។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចាប់វិធានការតឹងរឹងជាបន្ដបន្ទាប់ ដូចខាងក្រោម ដោយពុំមានការលើកលែងឡើយ៖

ទី១ ប្រកាសជាសាធារណៈតាមសារព័ត៌មាន, វិទ្យុ ឬទូរទស្សន៍ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលខកខានមិនបានអនុវត្ដ តាមការណែនាំខាងលើ ដោយដាក់ចំឈ្មោះក្រុមហ៊ុន, ឈ្មោះអភិបាលក្រុមហ៊ុន, ម្ចាស់ក្រុមហ៊ុន និងចំនួនទឹកប្រាក់ដែលបានជំពាក់។

ទី២ ចាត់វិធានការតាមផ្លូវច្បាប់ដូចជា បង្កកគណនីនៅធនាគារពាណិជ្ជ, បិទហ្រ្វេកង់ស៍, ហាមឃាត់ការនាំចេញ-នាំចូល, ហាមឃាត់ការចូលរួមក្នុងដំណើរលទ្ធកម្មសាធារណៈ, ព្យួរ ឬ ដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការ អាជ្ញាប័ណ្ណហ្រ្វេកង់ស៍វិទ្យុ, កិច្ចព្រមព្រៀង ឫលិខិតគតិយុត្ដពាក់ព័ន្ធផ្សេងៗ សម្រាប់ធ្វើអាជីវកម្ម និងចុងក្រោយរៀបចំ សំណុំរឿងដាក់បណ្ដឹង ទៅតុលាការ៕

ទាញយក ឯកសារជាភាសាខ្មែរ និងឯកសារជាអង់គ្លេស

អត្ថបទជាប់ទាក់ទង

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

  • សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥