​វគ្គបណ្តុះ​បណ្តាល​ស្ដីពី ​“ការតម្រង់ទិស ​និងពង្រឹង​សមត្ថភាព​មន្ត្រី​ក្រប​ខណ្ឌថ្មី​ ឆ្នាំ២០១៧”​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម កុយ ពុំ អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្ដីពី “ការតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០១៧”។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីក្របខ័ណ្ឌថ្មី ឆ្នាំ២០១៧ សរុបចំនួន ២៨៩នាក់  ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ដោយមានការចូលរួមធ្វើបទបង្ហាញពីសំណាក់មន្ត្រីជំនាញមកពីបណ្ដាអង្គភាពក្រោមឱវាទក្រសួង ប.ទ.ទាំងមូល។

ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រសួងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ព្រមទាំងឲ្យយល់ដឹងនូវលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត ដែលបាននឹងកំពុងអនុវត្តក្នុងការងារប្រចាំថ្ងៃនៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទុកជាដើមទុនសម្រាប់មន្ត្រីក្របខ័ណ្ឌថ្មីយកទៅអនុវត្តក្នុងការងារជាក់ស្តែងនៅតាមអង្គភាពរៀងៗខ្លួន៕


 

អត្ថបទជាប់ទាក់ទង