សិក្ខាសាលាស្តីអំពី "សន្តិសុខនិងឯកជនភាពក្នុងការប្រើប្រាស់បណ្តាញព័ត៌មានសង្គមសម្រាប់មន្រ្តីរាជការ (Social Media Security & Privacy for Government Officials)"

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ០៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំសិក្ខាសាលាស្តីអំពី “សន្តិសុខ និងឯកជនភាព ក្នុងការប្រើប្រាស់បណ្តាញព័ត៌មានសង្គម” ក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការថ្នាក់កណ្តាលនៃ ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ប្រមាណជា ១០០រូប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងដោយបានការឧបត្ថម្ភពីក្រុមហ៊ុន Ezecom។

ឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
 

នៅក្នុងសន្ទរកថាបើកកម្មវិធី ឯកឧត្តមជុន វ៉ាតបានមានប្រសាសន៍ថា យោងតាមការចេញផ្សាយដោយនិយ័តករទូរគមនាគមន៍កម្ពុជាបានឲ្យដឹងថា ពាក់កណ្តាលឆ្នាំ២០១៨នេះ ស្ថិតិនៃអ្នកប្រើប្រាស់អ៊ីនធើណិតក្នុងប្រទេសកម្ពុជាដែលមានប្រមាណ ១០លាន ៩សែននាក់ ដោយឡែកចំនួនអ្នកប្រើប្រាស់    បណ្តាញព័ត៌មានសង្គមមានប្រហែល ៦លាន២សែននាក់។ តាមការអង្កេតរបស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជនរងគ្រោះដោយការវាយប្រហាលួចគណនីបណ្តាញព័ត៌មានសង្គមមានការកើនឡើងគួរអោយកត់សំគាល់ដោយភាគច្រើនទៅលើមន្រ្តីរាជការទូទៅដែលក្នុងនោះក៏មានមន្រ្តីរាជការនៃក្រសួង ប.ទ ផងដែរ។ ដូច្នេះដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសន្តិសុខ និងសុវត្តិភាពក្នុងការប្រើប្រាស់បណ្តាញព័ត៌មានសង្គមដល់មន្រ្តីរាជការថ្នាក់កណ្តាលរបស់ក្រសួងទើបមានការរៀបចំសិក្ខាសាលានេះឡើងនាថ្ងៃនេះ។

សិក្ខាសាលានេះមានគោលបំណងដើម្បីធ្វើការផ្តោតសំខាន់ទៅលើលក្ខណៈសុវត្ថិភាពមួយចំនួននៃការប្រើប្រាស់ អ៊ីម៉ែល បណ្តាញព័ត៌មានសង្គមហ្វេសប៊ុក និងយល់ដឹងអំពីហានិភ័យនានាដែលអាចកើតមានឡើងចំពោះខ្លួនអ្នក៕


 

អត្ថបទជាប់ទាក់ទង