កិច្ចប្រជុំជាមួយក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យ និងវាយតម្លៃចំណូលមិនមែនសារពើពន្ធ (គមព) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 

រាជធានីភ្នំពេញ៖  រសៀលថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដម លីវ គឹមហេង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញដឹកនាំក្រុមការងារក្រសួងប្រជុំជាមួយក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យ និងវាយតម្លៃចំណូលមិនមែនសារពើពន្ធ (គមព) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បី ១/.ស្ដាប់បទបង្ហាញក្រុមការងារលេខាធិការដ្ឋានស្ដីពីក្របខ័ណ្ឌនៃការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ ផ្នែកចំណូលមិនមែនសារពើពន្ធ និងស្មើសុំផ្ដល់មតិយោបល់លើទម្រង់ បញ្ហា និងវិធានការជាក់លាក់។ ២/.ពិភាក្សាលើបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងប្រភពចំណូលផ្សេងៗ និងការតឹងទារបំណុលរបស់ក្រសួង ប.ទ.ក៏ដូចជា បញ្ហាពាក់ព័ន្ធផ្សេងៗនៅក្នុងការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើពន្ធព្រមជាមួយវិធានការជាក់លាក់សម្រាប់ឆ្នាំ២០១៩-២០២៣ ដោយបែងចែកជាវិធានការរយៈពេលខ្លី និងមធ្យម៕

ឯកឧត្ដម លីវ គឹមហេង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល


 

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ២៨៧ គ្រឿង ជូនក្រសួងយុត្តិធម៌ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ ៤

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ