កិច្ចប្រជុំពិភាក្សា ស្តីពីការធ្វើបច្ចុប្បន្នភាព និងប្រមូលបញ្ហាប្រឈមលើវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ​​

រាជធានីភ្នំពេញ៖ រសៀលថ្ងៃច័ន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការធ្វើបច្ចុប្បន្នភាព និងប្រមូលបញ្ហាប្រឈមលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ​ ការកំណត់របៀបរបបការងារ និងឋានានុក្រមនៃលំហូរឯកសាររបស់ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ ដើម្បីពង្រឹងយន្តការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព ច្បាស់លាស់ និងឆាប់រហ័ស៕

 ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 


 

អត្ថបទជាប់ទាក់ទង