ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញចូលរួមសន្និសីទស្តីពី “The 5th World Internet Conference-WIC)“  នៅក្រុងWuzhen ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន

សាធារណរដ្ឋប្រជាមានិតចិន៖ ថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកម្មវិធីសន្និសីទស្តីពី "The 5th World Internet Conference (WIC)" ដោយមានការចូលរួមពីគណៈប្រតិភូរដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សហគ្រិនចិន និងបរទេស អ្នកជំនួញ និងអ្នកប្រាជ្ញល្បីៗជុំវិញពិភពលោក ប្រមាណ ១៥០០នាក់ ស្ថិតនៅក្រុង Wuzhen ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន។

ព្រឹត្តិការណ៍ WIC លើកទី៥ នេះ គឺមានលក្ខណៈពិសេសថ្មីបើប្រៀបធៀបនឹងព្រឹត្តិការណ៍មុនៗ ដោយមានរួមបញ្ចូលនូវប្រធានបទប្រមូលផ្តុំជាច្រើន និងការច្នៃប្រឌិតដែលបានពីសន្និសីទកន្លងមក សមិទ្ធិផលធំៗ និងសេវាកម្មសន្និសីទដ៏ឆ្លាតវៃ។ WIC ក៏មានការរៀបចំនូវវេទិកាចំនួន ១៩ផ្សេងទៀត ដែលវេទិកាទាំងនោះផ្តោតទៅលើប្រធានបទចំនួន០៥ គឺ ការអភិវឌ្ឍច្នៃប្រឌិត សន្តិសុខសកល ការបើកចំហ និងការដាក់បញ្ចូល ការស្វែងរកជីវិតកាន់តែប្រសើរ និងវិបុលភាពទូទៅ។

WIC ត្រូវបានជឿជាក់ថា នឹងក្លាយជាវេទិកាសម្រាប់ផ្លាស់ប្តូរមតិចែករំលែកបទពិសោធន៍ បង្កើតនិងពង្រឹងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកក្នុងវិស័យឌីជីថល និងជំរុញឱ្យមានសន្តិភាព និងការអភិវឌ្ឍនៃប្រព័ន្ធអ៊ីនធឺណិតសកល៕


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍