ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ០៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈស្ដីពី៖
១.របាយការណ៍ហិរញ្ញវត្ថុមូលនិធិប្រចាំឆ្នាំ២០១៧
២.របាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តគម្រោងមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ ឆ្នាំ២០១៧
៣.វិធានការចំពោះប្រតិបត្តិករមិនទាន់បង់ប្រាក់ក្នុងឆ្នាំ២០១៧ និងប្រតិបត្តិករបង់មិនទាន់គ្រប់
៤.វិធានការចំពោះការរកឃើញកម្រិតលម្អៀងនៃការបង់ចូលមូលនិធិឆ្នាំ២០១៧
៥.ការអនុម័តសំណើសុំប្រើប្រាស់ទឹកប្រាក់មូលនិធិដែលនៅសល់ក្នុងឆ្នាំ២០១៧
៦.ការរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីសមិទ្ធិផលនៃការប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ
៧.ការអនុម័តលើគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅកម្រិតមធ្យមសិក្សាទុតិយភូមិ និងផ្សេងៗ៕

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា