ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកឋិននៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ-និយោជិក នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមូលមតិគ្នារៀបចំពិធីក្រុងពាលី ប្រារព្ធធ្វើបទនមស្សការព្រះរតនត្រៃយ៍ និងនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត សូត្រមន្តបុណ្យកឋិនទាន ដើម្បីប្រមូលបច្ច័យដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តចំនួនពីរ គឺវត្តសន្តិវ័ន ស្ថិតនៅភូមិចំបក់កន្ត្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស និង វត្តពោធិទន្ទឹម ស្ថិតនៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។


 

អត្ថបទជាប់ទាក់ទង