សន្និសីទ​សារ​ព័ត៌មាន​ស្តីពី​វឌ្ឍនភាព​ការងារ​របស់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​(​មូលនិធិ​ ​ក​.​ស​.​ទ​-​US​O)

​​នា​ល្ងាច​ថ្ងៃពុធ​ ​៥​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីស្តីការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បន្ទាប់ពី​ “​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (​មូលនិធិ​ ​ក​.​ស​.​ទ​-​US​O) ​លើក​ទី​៨​” ​បាន​បញ្ចប់​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សន្និសីទ​សារ​ព័ត៌មាន​ស្តីពី​ “​វឌ្ឍនភាព​ការងារ​របស់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ ​សម្រាប់​ការ​អនុវត្ត​គម្រោង​ឆ្នាំ​២​០​១​៧​” ​ក្រោមអធិបតីភាព ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ ​អុីវតឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​

​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នេះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​បាន​លើកឡើង​ថា​ ​បច្ចុប្បន្ន​មាន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន​ ​៨​៧​% (​២​៧​/​៣​១​ ​ក្រុមហ៊ុន​) ​បាន​ចូលរួម​អនុវត្ត​កាតព្វកិច្ច​បង់​វិភាគទាន​ចូល​មូលនិធិ​នេះ​ ​និង​ប្រមូល​បាន​មូលនិធិ​សរុប​ ​៧​០​% ​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ ​៩​លាន​ដុល្លារ​អាមេរិក​។​ ​ក្នុង​ឆ្នាំ​២​០​១​៧​ ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ ​បាន​អនុម័ត​គម្រោង​ពង្រីក​វិសាលភាព​គ្របដណ្តប់​សេវា​ទូរស័ព្ទ​ចល័ត​ជំនាន់​ទី​៣​/​៤​ (3​G​/4​G​) ​សរុប​ចំនួន​ ​១​៣​១​ស្ថា​នី​យ៍ ​ដោយ​បាន​អនុញ្ញាត​ឱ្យ​ធ្វើការ​សាងសង់​ស្ថា​នី​យ៍​ថ្មី​ចំនួន​៤​១​ ​និង​ការ​ធ្វើ​ ​Upgrade​ ​និង​ R​e​configuration​ ​ទៅលើ​ស្ថា​នី​យ៍​ដែល​មានស្រាប់​ចំនួន​ ​៩​០​ស្ថា​នី​យ៍​។​ 

​១​. ​វឌ្ឍនភាព​ចុងក្រោយ​ចំពោះ​គម្រោង​សាងសង់​ថ្មី​ ​រួម​មាន​៖​
-​គម្រោង​/ស្ថា​នី​យ៍ ​បាន​សាងសង់​រួចរាល់​មាន​ចំនួន​ ​៧​ស្ថា​នី​យ៍ ​គិត​ត្រឹម​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៨​។​
-​គម្រោង​/ស្ថា​នី​យ៍ ​បាន​នឹង​កំពុង​សាងសង់​មាន​ចំនួន​ ​១​៩​ស្ថា​នី​យ៍ ​ដែល​ត្រូវ​បញ្ចប់​រួចរាល់​ត្រឹម​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៩​។​
-​គម្រោង​/ស្ថា​នី​យ៍ ​យឺតយ៉ាវ​ក្នុង​ការ​សាងសង់​ដោយសារ​ទឹកជំនន់​ ​និង​កំពុង​ដោះស្រាយ​ទីតាំង​សាងសង់​មាន​
​ចំនួន​ ​១​៥​ស្ថា​នី​យ៍ ​រំពឹង​ថា​នឹង​ត្រូវ​ដោះស្រាយ​រួចរាល់​ក្នុងពេលឆាប់ៗខាងមុខនេះ​ ​និង​កាលបរិច្ឆេទ​គម្រោង​បញ្ចប់​រួចរាល់​យ៉ាង​យូរ​ត្រឹម​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​។​

​២​. ​វឌ្ឍនភាព​ចុងក្រោយ​ចំពោះ​គម្រោង​ធ្វើការ​ ​Upgrade​ ​និង​ R​e​configuration​ ​ទៅលើ​ស្ថា​នី​យ៍​ដែល​មានស្រាប់​៖​
-​ចំនួន​ ​៨​៣​ស្ថា​នី​យ៍ ​ត្រូវ​បាន​ចប់​ជាស្ថាពរ​ ​នា​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៨​
-​ចំនួន​ ​៧​ស្ថា​នី​យ៍ ​ត្រូវ​រំពឹង​ថា​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​តំណាង​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​សម្ដែង​ការ​កោតសរសើរ​វាយ​តម្លៃ​ខ្ពស់​ ​និង​ថ្លែង​អំណរគុណ​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់​ដែល​បាន​ចូលរួម​បង់​វិភាគទាន​ ​និង​សហការ​ក្នុង​ការ​អនុ​វត្តសកម្មភាព​ការងារ​របស់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ ​និង​ ​សូម​លើកទឹកចិត្ត​ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​មួយ​ចំនួន​តូច​ដែល​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ ​ឆ្នាំ​២​០​១​៧​ ​រួសរាន់​បង់​វិភាគទាន​មុននឹង​ក្រុមប្រឹក្សា​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ចាត់វិធានការ​បន្ទាប់​៕​

អត្ថបទជាប់ទាក់ទង