​​សន្និសីទ​សារ​ព័ត៌មាន​អំពី​កម្មវិធី​ “ឌី​ជី​ថល​កម្ពុជា​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019)"

​ព្រឹក​ថ្ងៃសុក្រ​ ​១​៣​កើត​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​. ​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​មាន​រៀបចំ​សន្និសីទ​សារ​ព័ត៌មាន​អំពី​កម្មវិធី​ “​ឌី​ជី​ថល​កម្ពុជា​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019)” ​ក្រោមអធិបតីភាព     ​ឯកឧត្តម​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​អនុប្រធាន​ទី​១​ ​នៃ​ក្រុមប្រឹក្សា​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​ ​I​C​T​ (​មូលនិធិ​ ​ស​.​អ​.-R&​D​) ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវតឹក​ ​ប្រធាន​ក្រុមប្រឹក្សា​មូលនិធិ​ ​ស​.​អ​.-R&​D​។

​ 
​កម្មវិធី​ ​Digital​ ​Cam​bo​d​i​a​ 2019 ​ជា​កម្មវិធី​ឈាន​មុខ​ប្រចាំ​ឆ្នាំ​លើក​ទី​១​ ​របស់​ព្រះរាជាណាចក្រកម្ពុជា​ដែល​មាន​គោលបំណង​បង្កើត​វេទិកា​ថ្នាក់​ជាតិ​ ​ដើម្បី​៖​
​១​. ​បង្ហាញ​អំពី​បរិយាកាស​ ​និង​ប្រព័ន្ធ​ ​E​co​system​ ​ប្រកបដោយ​ភាព​អំណោយផល​ ​និង​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​កម្ពុជា​
​២​. ​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​ក្របខណ្ឌ​គោល​នយោបាយ​និង​គតិយុត្ត​ ​ព្រមទាំង​ផលិតផល​និង​សេវា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ 
​៣​. ​បញ្ជ្រាប​អំពី​សារៈសំខាន់​និង​ភាព​មិន​អាច​ខ្វះ​បាន​នៃ​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​ដល់​គ្រប់​មជ្ឈដ្ឋាន​ ​ជាពិសេស​យុវជន​និង​ស្ត្រី​ក្នុង​ន័យ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ការអប់រំ​សម្រាប់​សិស្ស​-​និស្សិត​ ​និង​ជំនាញ​បច្ចេកទេស​ ​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​និង​ផលិតភាព​ ​និង​ពង្រឹង​ភាព​ប្រកួតប្រជែង​សហគ្រាស​ធុន​តូចបំផុត​ ​ធុន​តូច​ ​និង​មធ្យម​របស់​កម្ពុជា​លើ​ឆាក​តំបន់​និង​អន្តរជាតិ​
​៤​. ​កៀរគរ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ក្នុង​វិ​ស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​រួម​មាន​ ​ស្ថាប័ន​រាជរដ្ឋាភិបាល​ ​អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ​ ​អាជីវកម្ម​ចាប់ផ្ដើម​ថ្មី​ (​Start​up​) ​អ្នក​វិជ្ជាជីវៈ​ ​និង​គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ​ ​ព្រមទាំង​សង្គម​ស៊ីវិល​ ​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​និង​ឧ​ត្ត​មា​នុ​វត្ត​ន៍ ​និង​ពិភាក្សា​យោបល់​អំពី​និន្នាការ​ថ្មីៗ​ ​ក៏ដូចជា​អំពី​បញ្ហា​ប្រឈម​នានា​លើ​វិ​ស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ក្នុង​ក្របខណ្ឌ​ជាតិ​និង​អន្តរជាតិ​
​៥​. ​ជំរុញ​អំពី​សហគ្រិន​ភាព​ ​និង​ន​វា​នុ​វត្ត​ន៍​ថ្មីៗ​ ​និង​
​៦​. ​អភិវឌ្ឍ​បណ្តាញ​អាជីវកម្ម​រវាង​អាជីវកម្ម​ចាប់ផ្តើម​ថ្មី​ (​Start​up​) ​ជាមួយ​សហគ្រាស​ធុន​តូចបំផុត​ ​ធុន​តូច​ ​និង​មធ្យម​។​ 

​ក្នុង​ឱកាស​សន្និសីទ​សារ​ព័ត៌មាន​នេះ​ ​ឯកឧត្តម​ ​កា​ន​ ​ច​័ន្ទ​មេត្តា​ ​បាន​មានប្រសាសន៍ថា​ “​ដើម្បី​ឆ្លើយតបនឹង​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ទូរគមនាគមន៍​-​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ឆ្នាំ​២​០​២​០​ (​T​-​I​C​T​ 2020) ​និង​ក្របខណ្ឌ​ផែនការ​និង​ក្របខណ្ឌ​គតិយុត្ត​មួយ​ចំនួន​ទៀត​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​បាន​ប្រឹងប្រែង​អនុវត្ត​នូវ​ផែន​ការពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ទូទាំង​ផ្ទៃ​ប្រទេស​រួម​ទាំង​ការ​ពង្រឹង​នូវ​គុណភាព​សេវា​ស្របតាម​ការវិវត្តន៍​របស់​បច្ចេកវិទ្យា​ទំនើប​ ​បាន​ចូលរួម​ជំរុញ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជំនាញ​បច្ចេកទេស​ ​ព្រមទាំង​បាន​បង្កើត​បទដ្ឋាន​គតិយុត្ត​មួយ​ចំនួន​ដើម្បី​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​ផ្នែក​ឌី​ជី​ថល​។​ ​អ្វី​ដែល​សំខាន់​នោះ​គឺ​យើង​បាន​បង្កើត​យន្ត​ការ​សហការ​យ៉ាង​ស្អិត​រ​មួត​ជាមួយ​វិ​ស​័​យ​ឯកជន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិ​ស័យ​នេះ​។​ ​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ជា​ជំហាន​បន្ទាប់​ ​ក្រសួង​នឹង​បន្ត​ប្រើប្រាស់​យន្ត​ការដែល​បាន​អនុវត្ត​ប្រកបដោយជោគជ័យ​នា​ពេល​កន្លងមក​ ​និង​គិតគូរ​បន្ថែម​លើ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ក្នុងស្រុក​ឱ្យ​កាន់តែ​មាន​ភាព​សម្បូរ​បែប​តាមរយៈ​ការ​ទាក់ទាញ​ការ​វិនិយោគ​ឧស្សាហកម្ម​ ​I​C​T​ ​ខ្នាត​ធំ​ ​និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិ​យាស​កាស​អំណោយផល​ដល់​ការ​បង្កើត​អាជីវកម្ម​ចាប់ផ្តើម​ថ្មី​ (​Start​up​)​ខាង​ផ្នែក​បច្ចេកវិទ្យា​ក្នុងស្រុក​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”