ប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញចូលរួមពិព័រណ៍ទូរគមនាគមន៍ឥណ្ឌា២០១៩ ព្រមទាំងទស្សនកិច្ចសិក្សានៅ ”ភូមិឌីជីថល” និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ទូរគមនាគមន៍ នៅសាធារណរដ្ឋឥណ្ឌា

Ministry of Post and Telecommunications

     ​ប្រទេស​ឥណ្ឌា​៖​ ​ឯកឧត្ដម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ទៅ​បំពេញបេសកកម្ម​នៅ​សាធារណរដ្ឋ​ឥណ្ឌា​ ​រយ​:​ពេល​៣​ថ្ងៃ​ ​ពី​ថ្ងៃ​១​១​ ​ដល់​ថ្ងៃ​១​៣​ ​ខែ​កុម្ភ: ​ឆ្នាំ​២​០​១​៩​។​ ​នៅ​ក្នុង​បេសកកម្ម​នោះ​ ​ប្រតិភូ​កម្ពុជា​បាន​ចូលរួម​ ​ពិព័រណ៍​ទូរគមនាគមន៍​ឥណ្ឌា​២​០​១​៩​ (​India​ ​T​e​l​e​co​m​ 2019) ​និង​ទស្សន​កិច្ចសិក្សា​”​ភូមិ​ឌី​ជី​ថល​” ​និង​រោងចក្រ​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ផង​ដែរ​។​

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

     ​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​ពិព័រណ៍​ទូរគមនាគមន៍​២​០​១​៩​ ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​នាំចេញ​សេវា​ ​និង​ឧបករណ៍​ទូរគមនាគមន៍​ (​T​E​P​C) ​របស់​ឥណ្ឌា​ ​ដោយមាន​ក្រុមហ៊ុន​ចូលរួម​ ​១​៤​៨​ក្រុមហ៊ុន​ ​តំណាង​ក្រសួង​ស្ថាប័ន​ ​និង​ក្រុមហ៊ុន​មកពី​ ​៣​៧​ប្រទេស​ ​ហើយ​មាន​អ្នកចូលរួម​ប្រមាណ​ ​១​០​០​០​នាក់​។​

     ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​ឡើង​ថ្លែងសុន្ទរកថា​ជម្រាប​ជូន​អ្នកចូលរួម​អំពី​ចក្ខុវិស័យ​របស់​កម្ពុជា​លើ​វិ​ស​័​យ​ទូរគមនាគមន៍​ ​និង​ ​I​C​T​ ​ក៏ដូចជា​បរិស្ថាន​អំណោយផល​នៃ​ការ​វិនិយោគ​ ​ដោយសារ​មាន​នូវ​មូលដ្ឋាន​នៃ​សន្តិភាព​ ​ស្ថិរភាព​ ​និង​គោល​នយោបាយ​គាំទ្រ​ដ៏​ល្អ​ប្រសើរ​របស់​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ ​និង​តម្រូវ​ការ​ក្នុង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​ធនធានមនុស្ស​ ​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​ ​និង​I​C​T​។​

     ​នៅ​ក្នុង​បេសកកម្ម​នោះ​ ​ប្រតិភូ​កម្ពុជា​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រសួង​គមនាគមន៍​ឥណ្ឌា​ ​និង​ក្រុមហ៊ុន​T​C​I​L​ ​ទស្សនកិច្ច​ដើម្បី​ស្វែងយល់​ពី​ភូមិ​ឌី​ជី​ថល​នៅ​ស្រុក​Mew​at​ ​ហើយ​បាន​ទស្សន​កិច្ចសិក្សា​ ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ទូរគមនាគមន៍​ (C-​DOT​) ​ដើម្បី​ស្វែងយល់​ផលិតផល​ទូរគម​ន៍​ថ្មីៗ​ដែល​ស្រាវជ្រាវ​ ​និង​ដាក់​អនុវត្ត​ដោយ​ C-​DOT​៕​

អត្ថបទជាប់ទាក់ទង