​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អនុញ្ញាត​ឱ្យ​តំណាង​ធនាគារ​ពិភពលោក​ ​ចូល​ជួបពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

Ministry of Post and Telecommunications

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

     ​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃសុក្រ​ ​១​១​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ​តំណាង​ធនាគារ​ពិភពលោក​ ​ចូល​ជួបពិភាក្សា​ការងារ​ ​ដែល​មាន​ លោក​ ​M​i​g​u​e​l​ ​E​d​u​ar​do​ S​an​c​h​e​z​ ​Mart​in​ ​អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​ ​និង ​លោក​ ​I​an​ ​Gill​son​ ​មន្ត្រី​ផ្នែក​ប្រតិបត្តិការ​ ​និង​យុទ្ធសាស្ត្រ​ ​នៃ​ធនាគារ​ពិភពលោក​ ​ដើម្បី​ពិភាក្សា​ការងារ​លើ​វិ​ស័យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​(​I​C​T​)​។​ ​នៅ​ក្នុង​ជំនួប​នោះ​ ​ភាគី​ធនាគារ​ពិភពលោក​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ ​ការ​វិវត្ត​ជា​វិជ្ជមាន​នៃ​ការនាំចេញ​របស់​កម្ពុជា​ ​ក៏ដូចជា​ការ​វិនិយោគ​ដោយ​ផ្ទាល់​ ​F​D​I​ ​មក​ក្នុង​ប្រទេស​កម្ពុជា​ ​តាមរយៈ​គោល​នយោបាយ​លើកទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ 

     ​នៅ​ក្នុង​ជំនួប​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​ជម្រាប​ជូន​ភ្ញៀវ​ ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​បច្ចុប្បន្នភាព​ការងារ​ ​និង​អាទិភាព​ដែល​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ ​ក្នុង​នោះ​ការ​កសាង​នូវ​គោល​នយោបាយ​ ​បទដ្ឋាន​គតិយុត្ត​ ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​តភ្ជាប់​ ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​ទាំង​ជំនាញ​ ​និង​សហគ្រិន​ភាព​ ​និង​ការ​បង្កើត​នូវ​ស្តង់​ដារ​ជាដើម​ ​ដើម្បី​ធ្វើ​សមាហរណ​កម្ម​កម្ពុជា​ទៅ​ក្នុង​សង្វាក់​ផលិតកម្ម​ពិភពលោក​ ​សម្រាប់​បង្កើន​នូវ​គុណភាព​ ​ប្រសិទ្ធ​ភាព​ ​និង​គណនេយ្យ​ភាព​៕​

អត្ថបទជាប់ទាក់ទង