​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​សរសេរ​របាយការណ៍​សិទ្ធិមនុស្ស​ ​នៃ​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​

Ministry of Post and Telecommunications

ឯកឧត្តម អេ សុភា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​រាជធានី​ភ្នំពេញ​៖ ​ព្រឹក​ថ្ងៃអង្គារ​ ​១​៤​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្ដីការ​ក្រសួង​ ​ឯកឧត្តម​ អេ ​សុភា​ ​អនុ​រដ្ឋ​លេខា​ធិ​កា​រនិង​ជា​ប្រធាន​ក្រុម​ការងារ​ទទួលបន្ទុក​សរសេរ​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​នៃ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​សរសេរ​របាយការណ៍​សិទ្ធិមនុស្ស​ ​នៃ​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ ​អនុប្រធាន​ ​សមាជិក​ក្រុម​ការងារ​ ​និង​អង្គភាព​ពាក់ព័ន្ធ​សរុប​ ​១​៥​រូប​។​

​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ ​ពិនិត្យ​ ​ពិភាក្សា​ ​និង​ឆ្លើយតប​ទៅ​នឹង​អនុសាសន៍​របស់​សមាជិក​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​លើក​ទី​៣​២​ ​ស្ដីពី​ “​យន្ត​ការពិនិត្យ​ឡើងវិញ​ជាស​កល​តាមកាល​កំណត់​ (​UP​R)” ​ពោល​ ​គឺ​អនុសាសន៍​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​សេរីភាព​បញ្ចេញមតិ​តាម​អន​ឡា​ញ​ ​ក្នុង​វិ​ស័​យ​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​។​ ​ហើយ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​បាន​គោរព​អនុវត្ត​នឹង​ចូលរួម​លើក​តម្កើង​សិទ្ធិមនុស្ស​ ​ជាពិសេស​សិទ្ធិ​ជា​មូលដ្ឋាន​ ​និង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ ​ហើយ​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​លើ​លិខិត​តូប​ករ​ណ៍​អន្តរជាតិ​ជាច្រើន​ពាក់ព័ន្ធ​នឹង​វិ​ស័​យ​សិទ្ធិមនុស្ស​។​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​ ​ដែល​ត្រូវ​បាន​ចូលជាធរមាន​កាលពី​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​២​០​១​៥​ ​ហើយ​ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​សិទ្ធិ​អ្នកប្រើប្រាស់​ ​លើក​ក​ម្ពស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ ​និង​ការ​ការពារ​សិទ្ធិ​ឯកជន​របស់​អ្នកប្រើប្រាស់​។​ ​ច្បាប់​នេះ​ត្រូវ​បាន​ដំណើរការ​រៀបចំ​ឡើង​ដោយមាន​ការចូលរួម​ ​ពិគ្រោះ​យោបល់​ជា​ច្រើនលើកច្រើនសា​រ​ ​និង​ទទួល​បាន​នូវ​ធាតុ​ចូល​នានា​ ​ពី​អង្គភាព​ ​ស្ថាប័ន​ពាក់ព័ន្ធ​ វិ​ស័​យ​ឯកជន​ ​តំណាង​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​ ​អង្គការ​ J​I​CA​ ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ ​ព្រមទាំង​បាន​ធ្វើការ​ប្រៀបធៀប​ ​និង​ដកស្រង់​ខ្លឹមសារ​នៃ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​ពី​បណ្ដា​ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់​អា​ស៊ាន​ ​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​៕​

អត្ថបទជាប់ទាក់ទង