​សិក្ខាសាលា​ស្តីពី​ “​ការ​ពង្រឹង​សមត្ថភាព​លើ​ការ​គ្រប់គ្រង​បណ្តាញ​ខាងក្នុង​ ​និង​ការ​គ្រប់គ្រង​ប្រព័ន្ធ​វីដេអូ​នៃ​សន្និសីទ​”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃចន្ទ​ ០​១​កើត​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​0​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​ស្តីពី​ “​ការ​ពង្រឹង​សមត្ថភាព​លើ​ការ​គ្រប់គ្រង​បណ្តាញ​ខាងក្នុង​ ​និង​ការ​គ្រប់គ្រង​ប្រព័ន្ធ​វីដេអូ​នៃ​សន្និសីទ​” ​ដែល​ប្រព្រឹត្តទៅ​រយៈពេល​ ​០​២​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​០​៣​ ​ដល់​ថ្ងៃ​ទី​០​៤​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សិក្ខាកាម​មកពី​បណ្តា​ក្រសួង​-​ស្ថាប័ន​ ​រាជធានី​-​ខេត្ត​ ​កងយោធពលខេមរភូមិន្ទ​ ​និង​នគរបាល​ជាតិ​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​បណ្តាញ​ ​និង​ប្រព័ន្ធ​វីដេអូ​នៃ​សន្និសីទ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រាប់​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ​សរុប​ចំនួន​១​៣​០​រូប​។​

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​មានប្រសាសន៍ថា​ ​រាល់​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​តែងតែ​ធ្វើ​ការសាកល្បង​ប្រព័ន្ធ​វីដេអូ​នៃ​សន្និសីទ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ត្រៀម​សម្រាប់​ធ្វើ​ការផ្សាយ​ផ្ទាល់​អំពី​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ទៅកាន់​បណ្តា​ក្រសួង​-​ស្ថាប័ន​ ​រាជធានី​-​ខេត្ត​ ​កងយោធពលខេមរភូមិន្ទ​ ​និង​នគរបាល​ជាតិ​ ​ដែល​ពាក់ព័ន្ធ​។​ ​សិក្ខាសាលា​នេះ​នឹង​ឆ្លុះបញ្ចាំង​នូវ​ការ​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​ស្ថាប័នរដ្ឋ​ ​និង​ឯកជន​លើ​វិ​ស័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​ការ​ចែករំលែក​ចំណេះ​ដឹង​ ​បទពិសោធន៍​ ​បញ្ហា​ប្រឈម​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​វិ​ស័​យ​នេះ​ទៅវិញទៅមក​។​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​សិក្ខាកាម​ទាំងអស់​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ ​និង​បទពិសោធន៍​ល្អ​ៗ​ដើម្បី​ជា​ប្រ​យោ​ជន៍ដល់​ការ​អភិវឌ្ឍ​សា្ថ​ប័ន​របស់​ខ្លួន​ ​និង​ចូលរួម​ដោះស្រាយបញ្ហា​នៅ​តាម​អង្គភាព​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”