​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ប្រកាស​តែងតាំង​ថ្នាក់​ដឹកនាំ​ ​និង​ម​ន្រ្តី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃចន្ទ​ ​០​១​កើត​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​0​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​តែងតាំង​ ​ប្រធាន​-​សមាជិក​និយ័ត​ករ​ទូរគមនាគមន៍​ ​ទីប្រឹក្សា​ ​អគ្គនាយក​រង​ ​អនុប្រធាន​នាយកដ្ឋាន​ ​ប្រធាន​ការិយាល័យ​ ​និង​អនុប្រធាន​ការិយាល័យ​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​ ​ដោយមាន​ការចូលរួម​ពីសំណាក់​ ​ឯកឧត្ដម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ ​និង​ម​ន្រ្តី​រាជការ​ ​នៃ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

​ក្នុង​ឱកាស​នេះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​សំណូមពរ​ដល់​មន្ត្រី​រាជការ​ ​ដែល​បាន​ប្រកាស​តែងតាំង​ថ្មី​នា​ពេលនេះ​ ​សូម​មានស្មារតី​ទទួលខុសត្រូវ​លើ​ភារកិច្ច​ការងារ​ប្រចាំថ្ងៃ​ ​ដែល​ថ្នាក់​ដឹកនាំ​ប្រគល់​ឱ្យ​បាន​ល្អ​ ​និង​សូម​ធ្វើការ​ដោយមាន​កិច្ច​សហការ​ ​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ឋានានុក្រម​ ​ដើម្បី​បង្កើន​នូវ​ទំនាក់ទំនង​ល្អ​ ​ការសិក្សា​រៀនសូត្រ​ ​ដកស្រង់​បង្កើន​បទពិសោធន៍​ ​និង​ចំណេះ​ដឹង​វិជ្ជាជីវៈ​ថ្មីៗ​បន្ថែម​ទៀត​។​ ​ម្យ៉ាងទៀត​ក៏​ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​មន្ត្រី​ថ្នាក់ក្រោម​ ​ដោយ​ដើរតួ​ជា​អ្នកដឹកនាំ​ ​សម្របសម្រួល​ការងារ​ ​និង​ធ្វើខ្លួន​ឱ្យ​បានជា​គ​ម្រូ​ដល់​មន្ត្រី​ថ្នាក់ក្រោម​ ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ​គោរព​នូវ​អភិក្រម​ទាំង​០​៥​ ​គឺ​ ​ឆ្លុះកញ្ចក់​ ​ងូតទឹក​ ​ដុសក្អែល​ ​ព្យាបាល​ ​និង​វះកាត់​ ​និង​ត្រូវ​គោរព​ទៅតាម​ក្រឹត្យក្រម​នៃ​ច្បាប់​ ​ដោយមាន​ឥរិយាបថ​ល្អ​ក្នុង​ការ​បំ​ពេញការ​ងារ​ប្រកបដោយ​ ​ឆន្ទៈ​ម្ចាស់ការ​ ​ភក្តីភាព​ ​និង​មនសិការ​វិជ្ជាជីវៈ​៕​

ឯកឧត្តម លីវ គឹមហេង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល

 

អត្ថបទជាប់ទាក់ទង