​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ ​ឃុំ​ផ្លូវ​ទូក​ ​និង​ឃុំ​ប្រឡាយ​មាស​ ​ក្នុងស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ព្រឹក​ថ្ងៃសៅរ៍​ ​១​៣​កើត​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៥​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ឃុំ​ប្រឡាយ​មាស​ ​ស្រុក​កំពង់​លែង​ ​ឯកឧត្ដម​ ​ត្រាំ​ ​អ៊ី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​ទឹកផុស​និង​ស្រុក​កំពង់​លែង​ ​រួម​ជាមួយ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ប្រតិភូ​អម​ដំណើរ​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ ​និង​ចែក​ជូន​អំពូល​សូ​ឡា ​ដល់​ប្រជាពលរដ្ឋ​ចំនួន​២​០​០​គ្រួសារ​ ​ស្ថិត​ក្នុង​ឃុំ​ផ្លូវ​ទូក​ ​និង​ឃុំ​ប្រឡាយ​មាស​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ​ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឃុំ​ផ្លូវ​ទូក​ ​និង​ឃុំ​ប្រឡាយ​មាស​ ​មិនទាន់​មាន​អគ្គិសនី​ប្រើប្រាស់​នៅឡើយ​ ​ក្រុម​ការងារ​បាន​នាំ​យក​គ្រឿងបរិក្ខារ​ ​អំពូល​សូ​ឡា ​ជូន​ដល់​គ្រួសារ​​​ដែល​ក្រីក្រ​ ​ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​អោយ​មាន​ភាព​ងាយស្រួល​ជាង​មុន​ ​និង​ដើម្បី​លើកស្ទួយ​ក​ម្រិ​ត​ជីវភាព​អោយ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ​។​ ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ប្រគល់​ជូន​ឧបករណ៍​អំពូល​សូ​ឡា ​អានុភាព​ ​១​០​វ៉ាត់​ ​ចំនួន​២​០​០​ ​ដល់​ប្រជាពលរដ្ឋ​ឃុំ​ផ្លូវ​ទូក​ចំនួន​ ​១​១​២​គ្រួសារ​ ​និង​ឃុំ​ប្រឡាយ​មាស​ ​ចំនួន​ ​៨​៨​គ្រួសារ​ ​និង​ប្រគល់​ពិល​ ​ចំនួន​២​០​០​គ្រឿង​ ​សម្រាប់​ប្រជា​ការពារ​ ​និង​អាជ្ញាធរ​ឃុំ​ទាំងពីរ​សម្រាប់​ប្រើប្រាស់​។​ ​ហើយ​បាន​ឧបត្ថម្ភ​ថវិកា​ ​សម្រាប់​ជីកស្រះ​ទឹកទំ​ហំ​ ​៤​០​ម​ X ​៨​០​ម​ ​នៅ​ឃុំ​ផ្លូវ​ទូក​ ​ផង​ដែរ​។​

​នា​ព្រឹក​ថ្ងៃ​ដដែល​ ​ឯកឧត្ដម​ ​ត្រាំ​ ​អ៊ី​វ​តឹក​ ​និង​ប្រតិភូ​អម​ដំណើរ​ ​ក៏បាន​នាំ​យក​អំណោយ​របស់​ ​សាខា​កាកបាទក្រហម​កម្ពុជា​ ​ខេត្ត​កំពង់ឆ្នាំង​ ​ប្រគល់​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​ ​១​០​គ្រួសារ​(​ឃុំ​ផ្លូវ​ទូក​ ​៥​គ្រួសារ​ ​និង​ឃុំ​ប្រឡាយ​មាស​ ​៥​គ្រួសារ​) ​ដែល​ចាស់ជរា​និង​ជួប​ការលំបាក​ ​នូវ​គ្រឿងឧបភោគបរិភោគ​ ​និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​៕​

 

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលបារាំង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យ លោកបណ្ឌិត Cosmas Zavazava នាយកការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union – ITU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

  • 💳 តើគួរការពារបណ្ណឥណទានរបស់អ្នកតាមប្រព័ន្ធអុីនធឺណិតដោយរបៀបណា?