​សិក្ខាសាលា​ពិភាក្សា​ស្តីពី​ “​ទម្រង់​វេ​ប​សាយ​រួម​ ​មាតិកា​ព័ត៌មាន​វេ​ប​សាយ​សាលា​រាជធានី​- ​ខេត្ត​ ​និង​បណ្តុះបណ្តាល​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​វេ​ប​សាយ​ ​និង​អ៊ី​ម៉ែ​ល​”

Ministry of Post and Telecommunications

​          រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃចន្ទ​ ​១​៣​រោច​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​ពិភាក្សា​ស្តីពី​ “​ទម្រង់​វេ​ប​សាយ​រួម​ ​មាតិកា​ព័ត៌មាន​វេ​ប​សាយ​សាលា​រាជធានី​- ​ខេត្ត​ ​និង​បណ្តុះបណ្តាល​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​វេ​ប​សាយ​ ​និង​អ៊ី​ម៉ែ​ល​” ​ដែល​ប្រព្រឹត្តទៅ​រយៈពេល​ ​០​៣​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​២​៩​ ​ដល់​ថ្ងៃ​ទី​៣​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​ដោយមាន​សិក្ខាកាម​សរុប​ចំនួន​ ​១​៩​៥​នាក់​ ​អញ្ជើញ​មកពី​តំណាង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​តំណាង​ក្រសួងមហាផ្ទៃ​ ​សាលា​រដ្ឋបាល​រាជធានី​- ​ខេត្ត​ទាំង​២​៥​ ​ព្រមទាំង​តំណាង​មកពី​មន្ទីរ​ព័ត៌មាន​ ​មន្ទីរ​ទេសចរណ៍​ ​និង​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ចំនួន​ ​១​៣​ខេត្ត​ ​។​

          ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​មានប្រសាសន៍ថា​ ​កន្លងមក​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​បាន​ខិតខំ​កសាង​គោល​នយោបាយ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ ​ដើម្បី​អភិវឌ្ឍ​វិ​ស័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ឱ្យ​មានការ​វិវត្ត​ជឿនលឿន​ជាលំដាប់​។​ ​លើស​ពីនេះទៅ​ទៀត​ ​ក្រសួង​បាន​នឹង​កំពុង​ចូល​រួមចំណែក​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ធ្វើការ​សិក្សាស្រាវជ្រាវ​និង​រៀបចំសេចក្ដី​ព្រាង​គោល​នយោបាយ​អ៊ី​ន​ធឺ​ណិ​ត​ល្បឿន​លឿន​ ​គោល​នយោបាយ​អភិវឌ្ឍ​វិ​ស័យ​បច្ចេកវិទ្យា​ជំនាន់​ទី​៥​(5​G​) ​និង​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដើម្បី​ចូលរួម​ក្នុង​ការ​ត្រៀម​ខ្លួន​នៃ​ការ​មកដល់​នៃ​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​៤​.០ ​ដែល​បច្ចេកវិទ្យា​បញ្ញា​និម្មិត​ (​Artificial​ ​Intelligence​) ​នឹង​ដើរ​តួនាទី​យ៉ាងសំខាន់​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ការ​ជំរុញ​ការប្រើប្រាស់​គេហទំព័រ​ផ្លូវការ​របស់​​​ក្រសួង​ ​ស្ថាប័ន​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​សេវា​និង​ព័ត៌​មានផ្លូវ​ការ​ ​គឺជា​មូលដ្ឋាន​នៃ​ការ​ឆ្ពោះទៅ​ដល់​ការ​ផ្ដល់​សេវា​សាធារណៈ​និង​ការ​ពិគ្រោះ​យោបល់​តាម​ប្រព័ន្ធ​ឌី​ជី​ថល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​          មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​មន្ត្រី​ទាំងអស់​ដែល​អញ្ជើញ​មក​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ ​នឹង​ខិតខំ​យកចិត្តទុកដាក់​ក្រេប​យកចំណេះ​ដឹង​ដើម្បី​ក្លាយ​ជា​អ្នក​បណ្ដុះបណ្ដាល​បន្ត​ដល់​មន្ត្រី​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​ ​ក៏ដូចជា​ចែករំលែក​នូវ​បទពិសោធន៍​ជាមួយគ្នា​ឱ្យ​បាន​ផុស​ផុល​នៅ​តាម​អង្គភាព​របស់​ខ្លួន​អោយ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី