​សិក្ខាសាលា​ស្តីពី​ “​ការ​វាស់​ស្ទង់​ក​ម្រិ​ត​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​របស់​សហគ្រាស​មីក្រូ​-​ធុន​តូច​ ​និង​មធ្យម​”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃពុធ​ ​១​៣​រោច​ ​ខែ​ស្រាពណ៍​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៨​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​លោក​ ​មាស​ ​កុសល​ ​អគ្គនាយក​រង​ ​តំណាង​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជាអធិបតីក្នុង​សិក្ខាសាលា​ស្តីពី​ “​ការ​វាស់​ស្ទង់​កំរិត​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​សម្រាប់​សហគ្រាស​មីក្រូ​-​ធុន​តូច​និង​មធ្យម​”​។​ ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ ​នាយកដ្ឋាន​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​សហការ​ជាមួយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ដោយមាន​ការចូលរួម​ពី​ ​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល​, វិ​ស័យ​ឯកជន​, ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​និង​សហគ្រាស​មីក្រូ​-​ធុន​តូច​ ​និង​មធ្យម​ ​ដោយមាន​សិក្ខាកាម​សរុប​ប្រមាណ​ ​១​៥​០​រូប​ ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ ​មាស​ ​កុសល​ ​បាន​លើកឡើង​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​បាន​ចាត់​ទុក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថល​ជា​វិ​ស័​យ​អាទិភាព​យ៉ាង​ ​សំខាន់​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ដូចដែល​មានកំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​។​ ​នៅ​ក្នុង​ចតុ​កោណ​ទី​៣​ ​ការ​អភិវឌ្ឍ​វិ​ស័​យ​ឯកជន​ ​និង​ការងារ​ ​ក្នុង​មុំ​ទី​២​ ​ការ​លើកស្ទួយ​សហគ្រាស​ ​ធុន​តូច​ ​និង​មធ្យម​ ​និង​សហគ្រិន​ភាព​ ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដើម្បី​បន្ត​ពង្រឹង​ការ​អភិវឌ្ឍ​ ​និង​ធ្វើ​ទំនើបកម្ម​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ដោយ​រួម​មានការ​ផ្សព្វផ្សាយ​ ​និង​បញ្ជ្រាប​បច្ចេកវិទ្យា​ថ្មីៗ​ផង​ដែរ​។​ ​វិធានការ​គោល​នយោបាយ​ជាក់លាក់​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ចេញ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជ​ម្រុ​ញ​សេដ្ឋកិច្ច​ឌី​ជី​ថល​ដោយ​រួម​មាន​ ​១​/​ការ​បង្កើត​ធនាគារ​S​ME​s ​២​/​ការ​បង្កើត​មូល​និង​អភិវឌ្ឍន៍​ជំនាញ​ ​៣​/​ការ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​ “តេជោ” ​និង​ ​៤​/​ការ​បង្កើត​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិន​ភាព​។​ ​ជាមួយគ្នា​នេះ​ផង​ដែរ​ ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ក្នុង​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​ឆ្លើយតបនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ​ជាមួយនឹង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​សហគ្រាស​ ​ធុន​តូច​ ​និង​មធ្យម​ដោយ​ជ​ម្រុ​ញ​ ​និង​លើកទឹកចិត្ត​ឱ្យ​មាន​ការប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថល​ក្នុង​អាជីវកម្ម​របស់​ខ្លួន​។​

​លោក​បាន​បន្ត​ថា​ ​សិក្ខាសាលា​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​រួចរាល់​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ដោយ​ផ្តោត​ទៅលើ​ការ​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស​ ​និង​អង្គភាព​តាមរយៈ​ការ​ធ្វើ​ស្វ័យ​វាយ​តម្លៃ​ទៅលើ​ក​ម្រិ​ត​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ដោយខ្លួនឯង​។​ ​ជាមួយគ្នា​នេះ​ផង​ដែរ​ ​សហគ្រាស​មីក្រូ​ធុន​តូច​ និង​មធ្យម​ ​អាច​​​យក​នូវ​លទ្ធផល​ដែល​ទទួល​បាន​ ​ដើម្បី​ធ្វើ​យ៉ាងណា​កែលំអ​រ​ចំ​នុ​ច​ខ្វៈ​ខាត​នានា​ដែល​ខ្លួន​មាន​ ​ក្នុង​គោលបំណង​ធានា​បាន​នូវ​ភាព​គុណភាព​ ​និង​ប្រសិទ្ធិភាព​ក្នុង​ការ​បម្រើ​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន​ក្នុង​យុគ្គ​សម័យ​ឌី​ជី​ថល​។​

​មុននឹង​បញ្ចប់​ ​លោក​សង្ឃឹម​ថា​ ​សិក្ខាសាលា​នៅ​ក្នុងថ្ងៃនេះ​នឹងបាន​ជា​ធាតុ​ចូល​មួយ​ដ៏​សំខាន់​សម្រាប់​សិក្ខាកាម​ក្នុង​ការ​វាស់វែង​អំពី​ចំណេះ​ដឹង​ ​និង​ក​ម្រិ​ត​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​របស់​អង្គភាព​ខ្លួន​ ​ដើម្បី​ដាក់​ចេញ​ជា​វិធានការ​ណ៍​ចាំបាច់​នានា​ក្នុង​ពេល​អនាគត​៕​

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី