​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​បន្ទប់ពិសោធន៍​បណ្តាញ​កុំព្យូទ័រ​ ​របស់​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃសុក្រ​ ​០​៨​រោច​ ​ខែ​ស្រា​ពណ៌​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៣​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​) ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​បន្ទប់ពិសោធន៍​បណ្តាញ​កុំព្យូទ័រ​ ​របស់​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ប​.​ទ​. ​ព្រមទាំង​សាស្ត្រាចារ្យ​ ​នៃ​វិទ្យាស្ថាន​ជាតិ​។​

​បន្ទប់ពិសោធន៍​បណ្តាញ​កុំព្យូទ័រ​(​Network​in​g​ ​Lab​) ​ត្រូវ​បាន​បង្កើត​ដោយ​ប្រើប្រាស់​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស​័​យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​-CBR​D​ ​Fund​) ​និង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​និង​ក្រុមហ៊ុន​វៀ​ត​ថែ​ល​ (ខេ​ម​បូ​ឌា)​។​ ​ហើយ​បន្ទប់ពិសោធន៍​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​ការអប់រំ​បណ្តុះបណ្តាល​ ​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​ ​ផ្នែក​បច្ចេកវិទ្យា​បណ្តាញ​កុំព្យូទ័រ​ ​និង​អុី​ន​ធើ​ណេ​ត​ ​របស់​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​ដែល​អនុ​ញ្ញាតិឱ្យ​និស្សិត​ទទួល​បាន​នូវ​ចំណេះ​ធ្វើ​ជាក់ស្តែង​ក្នុង​ការ​ត​ម្លើ​ង​ ​ថែទាំ​ ​និង​គ្រប់គ្រង​បណ្តាញ​កុំព្យូទ័រ​ ​និង​ប្រព័ន្ធ​អុី​ន​ធើ​ណេ​ត​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​បន្ទប់ពិសោធន៍​នេះ​នឹង​រួមចំណែក​ជួយ​បង្កើន​ចំណេះ​ធ្វើ​ដល់​និស្សិត​របស់​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​ដើម្បី​អាច​អោយ​ពួកគេ​មាន​ជំនាញ​ពិតប្រាកដ​នឹង​ឆ្លើយតប​ ​តាម​តម្រូវ​ការ​ទី​ផ្សារ​ជំនាញ​ ​នៅ​កម្ពុជា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​បន្ទប់ពិសោធន៍​បណ្តាញ​កុំព្យូទ័រ​ ​និង​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ន​វា​នុ​វត្ត​ន៍​ដែល​កំពុង​សាងសង់​នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​ផង​ដែរ​។​

*​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​គឺជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឯកទេស​ទូរគម​នាគ​ម​ន៌ ​និង​បច្ចេកវិទ្យា​ព័ត៌មាន​តែមួយ​គត់​នៅ​កម្ពុជា​ដែល​បង្កើត​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​។​ ​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​ផ្តល់​ការ​បណ្ដុះ​បណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ ​e​-​Commerce​, ​T​e​l​e​co​ms​ ​និង​ ​Computer​ ​Science​ ​ដែល​ជា​ជំនាញ​មាន​តម្រូវ​ការ​ខ្ពស់​ក្នុង​ទី​ផ្សារ​ការងារ​នា​យុគ​សម័យ​សេដ្ឋកិច្ច​ឌី​ជី​ថល​ (​Digital​ ​Economy​) ​និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​ ​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​ក៏​ជា​គ្រឹះស្ថាន​ស្រាវជ្រាវ​ ​និង​លើក​ក​ម្ពស់​គំនិតច្នៃប្រឌិត​ ​និង​ភាពជា​សហគ្រិន​ក្នុង​វិ​ស​័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​I​C​T​ ​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍