​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួង​ចូលរួម​មហាសន្និបាត​វិសាមញ្ញ​សហភាព​ប្រៃសណីយ៍​សក​លលើក​ទី​៣​ (​UP​U ​Third​ ​Extraordinary​ ​Congress​) ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​

Ministry of Post and Telecommunications

 

(​ហ្សឺណែវ​ ​ប្រទេស​ស្វីស​)​៖​ ​នា​ថ្ងៃ​ព្រហស្បតិ៍​ ​១​៣​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៦​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ចូលរួម​មហាសន្និបាត​វិសាមញ្ញ​សហភាព​ប្រៃសណីយ៍​សក​លលើក​ទី​៣​ (​UP​U ​Third​ ​Extraordinary​ ​Congress​) ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​ ​២​៤​-​២​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​។​

​សហភាព​ប្រៃសណីយ៍​សកល​ (​UP​U-​Universal Postal Union​) ​ជា​ភ្នាក់ងារ​ឯកទេស​របស់​អង្គការសហប្រជាជាតិ​ ​មាន​ទីស្នាក់ការ​កណ្តាល​នៅ​រដ្ឋធានី​ប៊​ន​(​Be​rn​e​) ​ប្រទេស​ស្វីស​។​ ​ហើយ​វេទិកា​សហភាព​ប្រៃសណីយ៍​សកល​ (​UP​U) ​ដើរ​តួនាទី​យ៉ាងសំខាន់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស​័​យ​ប្រៃសណីយ៍​។​ ​អង្គការ​អន្តរជាតិ​ដ៏​ចំណាស់​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១​៨​៧​៤​ ​ដែល​រហូតមកដល់​ពេល​បច្ចុប្បន្ននេះ​មាន​សមាជិក​ចំនួន​១​៩​២​ ​ប្រទេស​។​ ​លើស​ពី​នេះ​ក្រោម​ការ​សម្របសម្រួល​របស់​សហភាព​ប្រៃសណីយ៍​សកល​ (​UP​U) ​រដ្ឋ​សមាជិក​ភាគច្រើន​លើសលុប​បាន​សម្រេច​បោះឆ្នោត​តាម​បណ្តាញ​ប្រៃសណីយ៍​គាំទ្រ​ឱ្យ​មាន​មហាសន្និបាត​វិសាមញ្ញ​សហភាព​ប្រៃសណីយ៍​សក​លលើក​ទី​៣​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​ពី​ថ្ងៃ​ទី​២​៤​-​២​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​ដោយមាន​ប្រតិភូ​តំណាង​រដ្ឋ​សមាជិក​ចំនួន​១​៣​៥​ ​ប្រទេស​ចូលរួម​ ​ដើម្បី​ពិនិត្យ​ ​និង​ពិចារណា​កែ​សម្រួល​ប្រព័ន្ធ​ទូទាត់​ថ្លៃ​ចែកចាយ​បញ្ញើ​ឱ្យ​ដល់​គោលដៅ​ (​Terminal​ ​Dues​) ​ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​ស្តីពី​ប្រៃសណីយ៍​សកល​ (​T​h​e​ ​Universal​ ​Postal​ ​Convention​) ​ដែល​ប្រទេស​មួយ​ចំនួន​បាន​សម្តែង​ក្តី​កង្វល់​ចំពោះ​ការ​បំពេញ​ខាត​និង​ការ​បំផ្លាញ​ទី​ផ្សារ​ ​ដោយ​ប្រព័ន្ធ​ទូទាត់​ថ្លៃ​ចែកចាយ​បញ្ញើ​ឱ្យ​ដល់​គោលដៅ​ (​Terminal​ ​Dues​) ​ដែល​កំពុង​អនុវត្ត​សព្វថ្ងៃ​។

​របៀបវារៈ​សំខាន់​ៗ​សម្រាប់​អង្គ​មហាសន្និបាត​វិសាមញ្ញ​លើក​ទី​៣​នេះ​ ​គឺ​ពិនិត្យ​និង​អនុម័ត​ជ្រើសរើស​យក​ជម្រើស​ណាមួយ​ក្នុងចំណោម​សំណើ​ចំនួន​បី​ផ្សេងគ្នា​ដែល​ក្រុម​ប្រទេស​មា​ជិ​ក​មួយ​ចំនួន​បាន​ស្នើ​ឡើង​ ​រួម​មាន​៖​

​ជម្រើស​ (​A​). ​ពន្លឿន​ការផ្លាស់ប្តូរ​ ​អត្រា​ថ្លៃ​ចែកចាយ​បញ្ញើ​ឱ្យ​ដល់​គោលដៅ​ (​Terminal​ ​Dues​ ​Rate​)​នៃ​ប្រព័ន្ធ​ទូទាត់​បច្ចុប្បន្ន​

​ជម្រើស​ (B). ​អនុញ្ញាត​ឱ្យ​រដ្ឋ​សមាជិក​អនុវត្ត​នូវ​របប​ស្វ័យ​ប្រកាស​ (​Self​ ​Declare​) ​អត្រា​ថ្លៃ​ចែកចាយ​បញ្ញើ​ឱ្យ​ដល់​គោលដៅ​ (​Terminal​ ​Dues​ ​Rate​)

​ជម្រើស​(C). ​ដាក់បញ្ចូល​រវាង​ជម្រើស​ទាំងពីរ​ខាងលើ​ (​ជម្រើស​A​ ​និង​ជម្រើស​B) ​ពោល​គឺ​ ​កែ​សម្រួល​អត្រា​ថ្លៃ​ចែកចាយ​បញ្ញើ​ឱ្យ​ដល់​គោលដៅ​និង​អនុញ្ញាត​ឱ្យ​រដ្ឋ​សមាជិក​អាច​អនុវត្ត​របប​ស្វ័យ​ប្រកាស​ (​Self​ ​Declare​) ​ចំពោះ​អត្រា​ថ្លៃ​ចែកចាយ​បញ្ញើ​ឱ្យ​ដល់​គោលដៅ​ (​Terminal​ ​Dues​ ​Rate​)​បាន​។​

​បន្ទាប់ពី​បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ ​និង​តស៊ូ​មតិ​យ៉ាង​ស្វិតស្វាញ​ទៅតាម​របៀបវារៈ​នីមួយៗ​ដោយ​តម្កល់​នូវ​ស្មារតី​ធានា​នូវ​និរន្តរភាព​ដល់​ភ្នាក់ងារ​អន្តររដ្ឋាភិបាល​ ​ក្រោម​ឆ​័​ត្រ​អង្គការសហប្រជាជាតិ​ដ៏​ចំណាស់​មួយ​នេះ​ ​អង្គ​មហាសន្និបាត​វិសាមញ្ញ​ ​បាន​ព្យាយាម​សម្របសម្រួល​រវាង​ក្រុម​ប្រទេស​សមាជិក​ដែល​មាន​ជំហរ​ផ្សេងគ្នា​ចំពោះ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ទូទាត់​ថ្លៃ​ចែកចាយ​បញ្ញើ​ឱ្យ​ដល់​គោលដៅ​ (​Terminal​ ​Dues​) ​រហូត​ឈាន​ទៅដល់​ការ​ឯកភាព​ ​អនុម័ត​ជម្រើស​រួម​ថ្មី​មួយ​ ​ហៅថា​ជម្រើស​ ​V​ (​V​: ​Victory​ ​ជ័យជំនះ​) ​ដែល​រដ្ឋ​សមាជិក​ភាគច្រើន​អាច​ទទួលយក​បាន​។​

​តាមរយៈ​ការ​អនុម័ត​នូវ​ជម្រើស​ ​V​ ​នេះ​ ​ចាំបាច់​ត្រូវធ្វើ​វិសោធនកម្ម​មាត្រា​ខ្លះ​នៃ​អនុសញ្ញា​ប្រៃសណីយ៍​សកល​។​ ​ក្នុង​នោះ​ ​សេចក្តី​សម្រេច​សំខាន់​ៗ​ចំនួន​បួន​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ទូទាត់​ថ្លៃ​ចែកចាយ​បញ្ញើ​ឱ្យ​ដល់​គោលដៅ​(​Terminal​ ​Dues​) ​រួម​មាន​៖​ ​ទី​(​១​).​បទ​ប្បញ្ញត្តិ​ទូទៅ​, (​២​).​ស្វ័យ​ប្រកាស​ (​Self​ ​Declare​ o​f​ ​t​h​e​ ​Rates​) ​អត្រា​ថ្លៃ​ចែកចាយ​បញ្ញើ​ឱ្យ​ដល់​គោលដៅ​ចំពោះ​សំណុំ​បញ្ញើ​ (​bulky​ ​letter​ ) ​និង​កញ្ចប់​តូច​ (​small​ ​p​a​k​e​t​)​ក្នុង​ក្របខ័ណ្ឌ​បញ្ញើ​ប្រៃសណីយ៍​ដែល​ជា​ប្រភេទ​ទំនិញ​ ​E​-​commerce​, (​៣​).​បទ​ប្បញ្ញត្តិ​ស្តីពី​លំ​ហូរ​បញ្ញើ​ប្រៃសណីយ៍​ទៅវិញទៅមក​ដោយ​ផ្ទាល់​រវាង​ប្រតិបត្តិ​ករ​ប្រៃសណីយ៍​ជាតិ​ (​DO​: ​Designate​d​ ​Operator​ )​នៃ​ប្រទេស​សមាជិក​ ​និង​ (​៤​). ​បទ​ប្បញ្ញត្តិ​ស្តីពី​លំ​ហូរ​បញ្ញើ​ប្រៃសណីយ៍​ទៅវិញទៅមក​រវាង​ប្រតិបត្តិ​ករ​ប្រៃសណីយ៍​ជាតិ​នៃ​ប្រទេស​សមាជិក​ ​ដោយ​ឆ្លងកាត់​ប្រទេស​ផ្សេង​។​

​បន្ថែម​ពី​នេះ​ទៀត​ ​ការ​ធ្វើ​វិសោធនកម្ម​ ​និង​ការ​កែ​សម្រួល​បទ​ប្បញ្ញត្តិ​គតិយុត្ត​មួយ​ចំនួន​ខាងលើ​នឹង​ត្រូវ​ផ្សព្វផ្សាយ​អនុវត្ត​ទៅតាម​ក្របខ័ណ្ឌ​ពេលវេលា​ជាក់លាក់​ជាបន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​តទៅ​៕

អត្ថបទជាប់ទាក់ទង