​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៨​ ​នៅ​វត្ត​ចំនួន​២​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

 

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃសៅរ៍​ ​៨​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​១​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​រួម​ជាមួយ​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​មូលមតិគ្នា​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៨​ ​នៅ​វត្ត​ចំនួន​២​ ​រួម​មាន​ ​វត្ត​សុ​វ​ណ្ណេ​ស​នា​រាម​ ​និង​មជ្ឈមណ្ឌល​វិប្ប​ស​នា​ធុរៈ​ពោធិ​រាជ​ ​ស្ថិតនៅ​ក្នុង​ភូមិ​ស្រែ​តា​ជៃ ​ឃុំ​អភិវឌ្ឍន៍​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​។​

 

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​លោកជំទាវ​ ​ព្រមទាំង​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​ ​ក៏បាន​អញ្ជើញ​រាប់​បាត​ ​និង​វេរ​ចង្ហាន់​បិណ្ឌ​បាត្រ​ ​ព្រមទាំង​ទេយ្យវត្ថុ​ផ្សេងៗ​ ​ប្រគេន​ដល់​ព្រះសង្ឃ​បង្សុកូល​ ​ដើម្បី​ឧទ្ទិស​នូវ​កុសល​ផលបុណ្យ​ដែល​បាន​រួប​រួមគ្នា​កសាង​នៅ​ថ្ងៃនេះ​ ​ជូន​ចំពោះ​បុព្វការី​ជន​ ​វីរៈ​ជន​ ​និង​ញាតិកា​រទាំង​៧​សន្តាន​ ​ដែល​បាន​ចែកឋាន​ទៅកាន់​លោក​ខាងមុខ​ ​សូម​បាន​ទទួល​នូវ​មគ្គផល​កុសល​ផលបុណ្យ​នេះ​ ​និង​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​អស់លោក​ទាំងអស់​បាន​ឈោង​ឆាប់​កំណើត​ទៅកាន់​ទីឋាន​បរមសុខ​ ​ហើយ​បែរ​ក្រោយ​អោយ​ពរជ័យ​ដល់​យើងខ្ញុំ​ទាំងអស់​ទទួល​បាន​នូវ​ពរជ័យ​ទាំង​៥​ប្រការ​កុំបីឃ្លៀងឃ្លាត​ឡើយ​។​

*​បច្ច័យ​ ​និង​ស​ម្ភារៈ​ទេយ្យទាន​ ​ដែល​ប្រគេន​ក្នុង​មួយ​វត្ត​ៗ​នៅ​ពេល​នោះ​រួម​មាន​៖​ ​អង្ករ​២​បាវ​ ​ទឹក​សុទ្ធ​១​០​កេស​ ​ទឹក​ផ្លែឈើ​១​០​កេស​ ​ទឹកត្រី​២​យួរ​ ​ទឹក​ស៊ី​អុី​វ​២​យួរ​ ​ស្ករស​៥​គីឡូក្រាម​ ​ទឹកដោះគោ​១​កេស​ ​តែ​២​គីឡូក្រាម​ ​កាហ្វេ​២​គីឡូក្រាម​ ​និង​ព្រមទាំង​បាន​ប្រគេន​បច្ច័យ​សម្រាប់​កសាង​ចំនួន​៨​លាន​រៀល​ ​សម្រាប់​ទំនុក​បម្រុង​ដល់​ព្រះសង្ឃ​ដែល​កំពុង​គង់​ចាំ​ព្រះវស្សា​ ​និង​ដើម្បី​ចាត់ចែង​ប្រើប្រាស់​ក្នុង​ការ​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលបារាំង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យ លោកបណ្ឌិត Cosmas Zavazava នាយកការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union – ITU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

  • 💳 តើគួរការពារបណ្ណឥណទានរបស់អ្នកតាមប្រព័ន្ធអុីនធឺណិតដោយរបៀបណា?