ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិយោជិក នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិត ចូលរួមរំលែកមរណទុក្ខ ជាមួយលោកជំទាវ ខាំ ភៀន ដោយឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ូ ថង សមាជិកព្រឹទ្ធសភា ដែលត្រូវជាស្វាម៉ី បានទទួលមរណភាព នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០១:២០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ៕



