​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៩​ ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​ថ្ងៃពុធ​ ​១​០​រោច​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៣​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​១​៩​ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ឯកឧត្តម​ ​ត្រាំ​ អុីវ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៩​ (​T​E​L​M​IN​) ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២​៤​ ​ដល់​ថ្ងៃ​ទី​២​៥​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​វៀង​ច័ន្ទន៍ ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ​។​

​*គូស​បញ្ជាក់​ផង​ដែរ​ថា​ ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​ (​T​E​L​M​IN​) ​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើងជា​រៀងរាល់​ឆ្នាំ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ព័ត៌មាន​វិទ្យា​ ​និង​បច្ចេកវិទ្យា​រវាងប្រទេស​អា​ស៊ាន​ទាំង​១​០​ ​និង​ដៃ​គូសន្ទនា​ ​ក៏ដូចជា​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​។​ ​កិច្ចប្រជុំ​នេះ​មាន​ប្រធាន​បទ​ ​Smart​ ​Connect​i​v​it​y​ ​for​ ​A​SEA​N ​Digital​ ​Transformation​។​ ​កិច្ចប្រជុំ​លើក​ទី​១​៩​នេះ​មាន​នូវ​របៀប​វារ​:​មួយ​ចំនួន​ ​ក្នុង​នោះ​រួម​មានការ​តាមដាន​ ​និង​បូកសរុប​សមិទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​ ​ការកំណត់​ផែនការ​សកម្មភាព​ឆ្នាំ​បន្ទាប់​ ​ដែល​គាំទ្រ​ដល់​ផែនការ​មេ​I​C​T​អា​ស៊ាន​២​០​២​០​។​ ​ជាមួយគ្នា​នេះ​ ​ក៏មាន​ផ្លាស់ប្តូរ​យោបល់​រវាង​គ្នា​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​នៃ​បណ្តា​ប្រទេស​សមាជិក​អា​ស៊ាន​ ​លើ​ការ​ចងក្រង​ផែនការ​មេ​ឌី​ជី​ថល​អា​ស៊ាន​២​០​២​៥​ ​ដែល​នឹង​សិក្សា​និង​អនុម័ត​នា​ឆ្នាំខាងមុខ​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍