​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ ​អប់រំ​ ​ស្តីពី​ ” ​ការចូលរួម​បញ្ចប់​ជំងឺ​អេដស៍​ ​និង​ទប់​ស្កាត់​ការប្រើប្រាស់​ ​ជួញ​ដូរ​គ្រឿងញៀន​ ​តាម​វិ​ស័​យ​ប្រៃសណីយ៍​ ​និង​ទូ​គមនាគមន៍​” ​ដល់​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​

Ministry of Post and Telecommunications

​នា​ថ្ងៃអង្គារ​ ​០​៩​រោច​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​១​៩​ ​ឯកឧត្តម​ ខា​យ​ ​ឃុន​ហេង​ ​រដ្ឋលេខាធិការ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ជំងឺ​អេដស៍​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​(​ប​.​ជ​.​អ​.​ក​.​ប​.​ទ​.) ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ ​អប់រំ​ ​ស្តីពី​ ” ​ការចូលរួម​បញ្ចប់​ជំងឺ​អេដស៍​ ​និង​ទប់​ស្កាត់​ការប្រើប្រាស់​ ​ជួញ​ដូរ​គ្រឿងញៀន​ ​តាម​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ទូ​គមនាគមន៍​” ​ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២​១​-​២​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​បាត់​ដំបង​។​ ​ពិធី​នេះ​មាន​ការចូលរួម​ពីសំណាក់​មន្ត្រី​រាជការ​ ​និង​និ​យោ​ជិ​ក​នៃ​មន្ទីរ​ ​ប​.​ទ​. ​ខេត្ត​ទាំងពីរ​​សរុប​ប្រមាណ​ ​៦​០​នាក់​។​

កម្មវិធី​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​សំខាន់​ផ្តោត​ទៅលើ​៖​

(​១​). ​ផ្តល់​ចំណេះ​ដឹង​អំពី​ ​ស្ថានភាព​ការ​រាលដាល​, ​អត្រា​ឆ្លង​, ​អត្រា​ម​រណៈ​ភាព​, ​អត្រា​ផ្ទុក​មេរោគ​អេដស៍​, ​ការ​ឆ្លង​ជំងឺ​, ​ការ​ការពារ​, ​ការ​ព្យាបាល​មេរោគ​អេដស៍​/​ជំងឺ​អេដស៍​ ​និង​បញ្ហា​ប្រឈម​ ​ព្រមទាំង​យុទ្ធសាស្ត្រ​ ​និង​គោលដៅ​បី​សូន្យ​(​គ្មាន​ការ​ឆ្លង​ថ្មី​មេរោគ​អេដស៍​ ​គ្មាន​ការ​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​ ​គ្មាន​ការរើសអើង​អ្នកជំងឺ​អេដស៍​)​ដើម្បី​រួមចំណែក​អនុវត្ត​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​គ្មាន​ជំងឺ​អេដស៍​នៅ​ឆ្នាំ​២​០​២​៥​។​

(​២​). ​ប្រភេទ​នៃ​គ្រឿងញៀន​ ​ស្ថានភាព​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ ​និង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ការ​ផលិត​ ​ការ​ធ្វើ​ចរាចរ​ ​ការ​ជួញ​ដូរ​ ​ការ​សេព​គ្រឿងញៀន​។

(​៣​). ​ការចូលរួម​អនុវត្ត​លើ​ការងារ​ផ្សព្វផ្សាយ​ ​អប់រំ​អំពី​បញ្ហា​អេដស៍​ ​គ្រឿងញៀន​ ​និង​វិធានការ​ការពារ​ទប់​ស្កាត់​ ​ភាព​អវិជ្ជមាន​ទាំងពីរ​នេះ​ ​ដែល​បាន​ធ្វើ​អោយ​ប៉ះពាល់​សង្គម​យ៉ាង​ធ្ងន់ធ្ងរ​ ​តាម​វិ​ស័យ​ប្រៃសណីយ៍​និង​ទូរគម​នាម​គម​ន៍​។​

​​មាន​មតិ​សំណេះសំណាល​ក្នុង​ពិធី​បិទ​ការ​ផ្សព្វផ្សាយ​អប់រំ​នេះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​កោតសរសើរ​ ​ដល់​សិក្ខាកាម​ដែល​បាន​ចូលរួម​ ​ដែល​បាន​លើក​ជា​សំនួរ​ ​យ៉ាង​ផុលផុស​ ​ធ្វើឲ្យ​អង្គ​ពិធី​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​និង​ទទួល​បាន​ជោគជ័យ​។​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ននេះ​អត្រា​ចម្លង​ជំងឺ​អេដស៍​ត្រូវ​បាន​ធ្លាក់ចុះ​ដល់​០​,​៥​ភាគរយ​ ​នៃ​ប្រជាជន​ទូទៅ​ ​ផ្ទុយពី​បញ្ហា​គ្រឿងញៀន​ដែល​មានការ​កើន​ឡើង​ ​ទាំង​ការ​ជួញ​ដូរ​ ​និង​ការប្រើប្រាស់​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​លើកទឹកចិត្ត​ដល់​ ​លោក​ ​លោកស្រី​ ​ជា​មន្ត្រី​រាជការ​ ​និង​និ​យោ​ជិ​ក​ដែល​បាន​ចូលរួម​ ​ត្រូវ​យកចំណេះ​ដឹង​ដែល​ទទួល​បាន​ក្នុងថ្ងៃនេះ​ ​ការពារ​ខ្លួនឯង​ ​និង​ក្រុម​គ្រួសារ​ ​ជាពិសេស​ចូលរួម​ផ្សព្វផ្សាយ​ចែករំលែក​បន្ត​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដើម្បី​សុខុមាលភាព​សង្គម​៕

អត្ថបទជាប់ទាក់ទង