​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​សន្តិសុខ​ក្នុង​ការប្រើប្រាស់​បណ្តាញ​សង្គម​ (​Social​ ​Media​ ​Security​)”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃសុក្រ​ ​០​៦​កើត​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៤​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​លោក​ ​នាង​ ​ម៉ៅ​ ​អគ្គនាយក​រង​ ​តំណាង​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី​ “​សន្តិសុខ​ក្នុង​ការប្រើប្រាស់​បណ្តាញ​សង្គម​ (​Social​ ​Media​ ​Security​)” ​។​ ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​និង​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ ​e​dot​co​ ​ដោយមាន​ការចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល​, វិ​ស័យ​ឯកជន​, ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​និង​វិ​ស័យ​អប់រំ​ ​ដោយមាន​សិក្ខាកាម​ចូលរួម​សរុប​ប្រមាណ​ ​២​៥​០​នាក់​។​

​គោលបំណង​នៃ​សិក្ខាសាលា​រៀបចំ​ឡើង​ ​គឺ​ដើម្បី​ធ្វើការ​ចែករំលែក​អំពី​ហា​និ​ភ័យ​ថ្មីៗ​ពាក់ព័ន្ធ​ទៅ​នឹង​​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​រួម​មាន​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​អ៊ី​ម៉ែ​ល​ ​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​បណ្តាញ​សង្គម​ ​និង​ការ​បង្ហាញ​ផ្ទាល់​អំពី​លទ្ធភាព​ក្នុង​ការវាយប្រហារ​ ​និង​វិធីសាស្ត្រ​ការពារ​ ​ទប់​ស្កាត់​ពី​ការវាយប្រហារ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ ​នាង​ ​ម៉ៅ​ ​បាន​មានប្រសាសន៍ថា​ ​ការប្រើប្រាស់​បណ្តាញ​សង្គម​នៅ​ក្នុង​កម្ពុជា​បន្ត​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​ក្លាយ​ជា​មធ្យោបាយ​ទំនាក់ទំនង​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​។​ ​តាម​របាយការណ៍​ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​កន្លងទៅ​នេះ​បាន​ឱ្យ​ដឹង​ថា​ ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​មាន​ចំនួន​ ​២​០​,​៨​លាន​នាក់​ ​ដែល​ស្មើនឹង​ ​១​២​០​ភាគរយ​ ​ជាមួយនឹង​អ្នកប្រើប្រាស់​អុីនធើណេ​ត​ចល័ត​មាន​ចំនួន​ ​១​៥​,​៦​លាន​នាក់​ ​ដែល​ស្មើនឹង​ ​៩​៦​,​១​ភាគរយ​។​ ​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក​ ​គឺជា​ប្រព័ន្ធ​មួយ​ដែល​ត្រូវ​ ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ជាងគេ​នៅ​កម្ពុជា​ក្នុងចំណោម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេងទៀត​ ​ដែល​មាន​អត្រា​អ្នកប្រើប្រាស់​រហូតដល់​ប្រមាណ​ជា​ ​៨​,​៨​លាន​នាក់​ ​ស្មើនឹង​ ​៥​៤​,​០​២​ភាគរយ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ ​សព្វថ្ងៃនេះ​ ​ទាំង​រាជរដ្ឋាភិបាល​ វិ​ស័​យ​ឯកជន​ ​និង​បុគ្គល​សាធារណៈ​នានា​ ​បាន​ប្រើ់​ប្រាស់​ហ្វេសប៊ុក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ប្រជាពលរដ្ឋ​ ​និង​អតិថិជន​របស់​ខ្លួន​ដើម្បី​ផ្តល់​ព័ត៌មាន​ថ្មីៗ​ ​ក៏ដូចជា​ទទួល​បាន​ ​មតិ​យោបល់​ត្រល់​ប​មកវិញ​ផង​ដែរ​។​ ​សហគ្រាស​មីក្រូ​ ​ធន​តូច​និង​មធ្យម​ ​បាន​ប្រើប្រាស់​ហ្វេសប៊ុក​ក្នុង​ការ​លក់ទំនិញ​ ​និង​ផលិតផល​របស់​ខ្លួន​ដោយ​ផ្ទាល់​ទៅកាន់​អ្នកប្រើប្រាស់​ ​ឬក៏​ប្រើប្រាស់​ដើម្បី​ធ្វើ​ការបញ្ជូន​ព័ត៌មាន​អំពី​ការផ្ទេរ​លុយកាក់​ជាដើម​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ការដែល​អ្នកប្រើប្រាស់​មិនបាន​ស្វែងយល់​អំពី​មុខងារ​របស់​ហ្វេសប៊ុក​ឱ្យ​បាន​លំអិត​នោះ​ទេ​ ​អ្នកប្រើប្រាស់​នឹង​អាច​ក្លាយ​ខ្លួន​ទៅជា​ជនរងគ្រោះ​ដោយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ជាក់​ជាមិនខាន​។​ ​តួយ៉ាង​ជាឧទាហរណ៍​កន្លង​នេះ​ ​ទាំង​រាជរដ្ឋាភិបាល​ ​និង​វិ​ស័​យ​ឯកជន​បាន​ក្លាយ​ខ្លួន​ទៅជា​ជនរងគ្រោះ​ដោយ​ ​សារ​ចោរ​បច្ចេកវិទ្យា​ធ្វើការ​ជ្រៀតចូល​លួច​កាន់កាប់​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ ​ហើយដែល​មាន​ខ្លះ​អាច​ ​ធ្វើ​ការស្រោចស្រង់​មកវិញ​ ​និង​មួយ​ចំនួន​ទៀត​គឺ​មិន​អាច​សង្គ្រោះ​មកវិញ​ឡើយ​។​ ​ចោរ​បច្ចេកវិទ្យា​អាច​ធ្វើការ​ ​ប្រើប្រាស់​គណនី​ដែល​លួច​បាន​ដើម្បី​បន្លំ​បោកប្រាស់​អ្នកដទៃ​ក្នុង​គោលបំណង​ទុច្ចរិត​ណាមួយ​ដែល​មិន​អាច​ ​ប៉ាន់ស្មាន​បាន​។​ ​ព័ត៌មាន​ក្លែងក្លាយ​ ​ឬ​ហៅថា​ ​Fake​ ​News​ ​គឺជា​ប្រធាន​បទ​មួយទៀត​ ​ដែល​បាន​នឹង​កំពុង​វាយលុក​នៅ​ក្នុង​ហ្វេសប៊ុក​នៅ​កម្ពុជា​ផង​ដែរ​។​ ​វា​បាន​ធ្វើ​ឱ្យ​អ្នកប្រើប្រាស់​ពិបាក​បែងចែក​ថា​តើ​ព័ត៌មាន​ណា​ពិត​ ​ឬ​មិន​ពិត​ ​បើសិនជា​មិនបាន​ធ្វើការ​ផ្ទៀងផ្ទាត់​ប្រព័ន្ធ​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ​ ​ហើយ​បន្ទាប់មក​ធ្វើការ​ ​ចែករំលែក​បន្ត​ព័ត៌មាន​ទាំងនោះ​។​

​មុននឹង​បញ្ចប់​ ​លោក​សង្ឃឹម​ថា​សិក្ខាសាលា​នៅ​ក្នុងថ្ងៃនេះ​នឹងបាន​ជា​ធាតុ​ចូល​មួយ​ដ៏​សំខាន់​សម្រាប់​អស់លោក​-​លោកស្រី​ ​ក្នុង​ការ​ស្វែងយល់​បន្ថែម​អំពី​ចំណេះ​ដឹង​អំពី​សន្តិសុខ​ ​និង​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​បណ្តាញ​សង្គម​ ​ដើម្បី​ធ្វើ​យ៉ាងណា​ ​កាត់បន្ថយ​នូវ​ហា​និ​ភ័យ​ក្នុង​ការ​គ្រប់គ្រង​គណនី​ហ្វេសប៊ុក​របស់​អង្គភាព​របស់​ខ្លួន​ ​ក៏ដូចជា​ក្នុង​ការប្រើប្រាស់​ផ្ទាល់ខ្លួន​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង