​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ការ​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ ”​ការ​គ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​” ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​រាជធានី​ភ្នំពេញ​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃចន្ទ​ ​០​៩​កើត​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ការ​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ “​ការ​គ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​” ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​តំណាង​មកពី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​តំណាង​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ប្រៃសណីយ៍​, ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ព្រមទាំង​មន្ទីរ​ ​ប​.​ទ​.​ខេត្ត​ទាំង​២​៤​ ​សរុប​ប្រមាណ​ ​២​០​០​នាក់​។​

​សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​សំខាន់​ ​គឺ​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ ​២​០​១​៩​-​២​០​២​៣​ ​សំដៅ​គៀ​រ​គរ​ប្រមូល​ចំណូល​ឱ្យ​អស់​លទ្ធភាព​បង់​ចូល​ថវិកាជាតិ​ ​កាត់បន្ថយ​បំណុល​ដែល​មាន​កន្លងមក​ ​ទប់​ស្កាត់​បំណុល​ដែល​នឹង​កើត​មានថ្មី​ ​ពិសេស​ចូលរួម​អនុវត្ត​ឲ្យបាន​សម្រេច​នូវ​គោលដៅ​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​ឆ្នាំ​២​០​៣​០​ ​និង​ចំណូល​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​ ​ក៏​ដូច​ជំរុញ​ប្រតិបត្តិ​ករ​ទាំងអស់​ភ្ញាក់រឮក​ចូលរួម​អនុវត្ត​កាតព្វកិច្ច​បង់​ចំណូល​ឲ្យបាន​ត្រឹមត្រូវ​ ​ទាន់ពេល​វេលា​ ​ព្រមទាំង​បង្កើន​សមត្ថភាព​ ​និង​ប្រសិទ្ធ​ភាព​ការងារ​នៃ​មន្ត្រី​ជំនាញ​ដែល​មាន​ភារកិច្ច​ប្រមូល​ចំណូល​។​

​​ថ្លែង​ក្នុង​ឱកាស​បើក​អង្គ​សិក្ខាសាលា​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​លើកឡើង​ពី​ភាព​ជោគជ័យ​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ​២​០​១​៤​-​២​០​១​៨​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ​២​០​១​៩​-​២​០​២៣​ ​ដែល​កាន់តែ​មុត​ស្រួច​ ​ស៊ី​ជម្រៅ​ ​សំដៅ​លើក​ក​ម្ពស់​សមត្ថភាព​រដ្ឋបាល​ប្រមូល​ចំណូល​ ​បន្ត​ពង្រឹង​អភិបាល​កិច្ច​ ​លើក​ក​ម្ពស់​គុណភាព​ ​បង្កើន​ប្រសិទ្ធ​ភាព​ ​និង​ស័ក្តិ​សិទ្ធ​ភាព​សេវា​ ​ធានា​ឲ្យបាន​នូវ​បរិយាកាស​ធុរកិច្ច​ ​ពង្រឹង​ការប្រកួតប្រជែង​ ​និង​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​៤​គឺ​ (​១​).​ធានា​ចីរភាព​កំណើន​សេដ្ឋកិច្ច​ (​២​).​រក្សា​ចីរភាព​ចំណូល​ដែល​អាច​ឈាន​ទៅដល់​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៣​០​ ​និង​ចំណូល​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​ (​៣​).​ធានា​បាន​នូវ​យុត្តិធម៌​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​សារពើពន្ធ​ ​និង​មិនមែន​សារពើពន្ធ​ ​និង​(​៤​).​ធានា​បាន​នូវ​សមធម៌​សង្គម​ ​ដើម្បី​ចូល​រួមចំណែក​បន្ធូរបន្ថយ​បន្ទុក​ពន្ធ​លើ​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​ ​បង្កើន​សុខភាព​ប្រជាពលរដ្ឋ​ ​និង​រក្សា​ការពារ​បរិស្ថាន​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​សិក្ខាសាលា​នេះ​នឹង​ផ្តល់​ជា​ពុទ្ធិ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ​និង​ប្រតិបត្តិ​ករ​ទាំងអស់​យល់​កាន់តែ​ច្បាស់​ថែមទៀត​អំពី​កាតព្វកិច្ច​ដែល​ត្រូវ​អនុវត្ត​ការ​បង់​ ​និង​ប្រមូល​ចំណូល​ ​ព្រមទាំង​វិធានការ​ទាំងឡាយ​ ​ដើម្បី​ចូល​រួមចំណែក​កសាង​ភាពជា​ដៃគូ​រវាង​វិ​ស័យ​ឯកជន​ ​និង​រដ្ឋ​។

​ថ្លែង​ក្នុង​ពិធី​បិទ​អង្គ​សិក្ខាសាលា​ ​ឯកឧត្តម​ ​សា​រ៉ា​ក់ ​ខាន់​ ​រដ្ឋលេខាធិការ​ប្រចាំការ​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​កែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​មានប្រសាសន៍ថា​ ​ឆ្លងកាត់​ការ​ធ្វើ​បទ​បង្ហាញ​របស់​គ្រូ​បង្គោល​ ​និង​ការពិភាក្សា​រួចមក​ ​សមាជិក​ ​សមាជិកា​ ​គ្រប់រូប​ប្រាកដជា​បាន​យល់​ដឹង​កាន់តែ​ប្រសើរ​ជាង​មុន​អំពី​ខ្លឹម​សារសំខាន់​ៗ​នៃ​បទ​បង្ហាញ​នីមួយៗ​ ​ពិសេស​ស្គាល់​ច្បាស់​អំពី​កាតព្វកិច្ច​របស់​ប្រតិបត្តិ​ករ​នៃ​វិ​ស័យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​ ​I​C​T​ ​។​ ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​រៀបចំ​សកម្មភាព​រួម​ដំណាក់កាល​ទី​៣​ ​សម្រាប់​ឆ្នាំ​២​០​២​០​ ​មាន​ចំនួន​២​៤​សកម្មភាព​ ​ដោយ​ផ្តោត​សំខាន់​លើ​៖​ ​ទី​១​ពង្រឹង​ ​និង​បង្កើន​ការ​ប្រមូល​ចំណូល​បង់​ចូល​ថវិកា​រដ្ឋ​ ​ទី​២​ពង្រឹង​គោលការណ៍​ចំណាយ​ ​និង​កាត់បន្ថយ​ដំណើរការ​នីតិវិធី​ចំណាយ​ ​ទី​៣​គ្រប់គ្រង​ ​និង​មាន​វិធានការ​កាត់បន្ថយ​បំណុល​ ​ទី​៤​ពង្រឹង​ប្រសិទ្ធ​ភាព​នៃ​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ ​ទី​៥​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​ ​និង​ ​សវនកម្ម​ ​ទី​៦​ពង្រឹង​ ​និង​រៀបចំ​ប្រតិបត្តិការ​កត់ត្រា​ចំណូល​ ​ធានា​ចំណាយ​ ​ទូទាត់​ចំណាយ​ ​និង​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ ​តាម​ប្រព័ន្ធ​F​M​I​S ​និង​ទី​៧​រៀបចំ​ដាក់ឲ្យ​អនុវត្ត​ច្រកចេញ​ចូល​តែមួយ​នៅ​ទីស្តីការ​ក្រសួង​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ចំពោះ​អ្នក​មក​ ​ទទួល​សេវា​។​ ​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​ស​ង្ឈឹ​ម​ថា​ ​ក្រោយ​បញ្ចប់​សិក្ខាសាលា​នេះ​ ​ប្រតិបត្តិ​ករ​ទាំងអស់​ដែល​ផ្តល់​សេវា​ពាក់ព័ន្ធ​ព្រមទាំង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ ​ប​.​ទ​. ​នឹង​ប្រកាន់​របប​ស្វ័យ​ប្រកាស​ចំណូល​ ​និង​ផ្តល់​របាយការណ៍​ហិរញ្ញវត្ថុ​ ​ក៏​ដូច​លិខិត​ចាំបាច់​ផ្សេងៗ​របស់​ខ្លួន​មក​ក្រសួង​ ​ជា​ពុំខាន​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍