​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ក្រុងពាលី​ ​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ (​T​e​c​h​ ​Center​) ​នៅ​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ច័ន្ទ ​០​៨​រោច​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​NIP​TIC​T​) ​ឯកឧត្តម​ ​ត្រាំ​ អុីវ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​.-CBR​D​ ​Fund​) ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ក្រុងពាលី​ ​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ (​T​e​c​h​ ​Center​) ​របស់​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​នៃ​ក្រសួង​ ​ប​.​ទ​. ​តំណាង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ ​សាស្ត្រាចារ្យ​ ​និស្សិត​ ​NIP​TIC​T​ ​និង​ស្ថាប័ន​ដែល​ជា​ដៃគូ​នានា​ផង​ដែរ​។​

អគារ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ដែល​នឹង​សាងសង់​ ​មាន​ក​ម្ពស់ ​៤​ជាន់​ ​និង​ទំហំ​អគារ​សរុប​ ​៣​៨​០​០​ម៉ែត្រក្រឡា​ ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ដំបូង​គេ​នៅ​កម្ពុជា​ ​ដែល​កើតឡើង​ពី​កិច្ច​សហការ​រួមគ្នា​រវាង​ ​វិទ្យាស្ថាន​ជាតិ​ ​NIP​IT​C​T​ ​​និង​ ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​។​ ​អគារ​នេះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ជំរុញ​ការស្រាវជ្រាវ​ ​និង​ការ​បំ​លែង​សមិទ្ធផល​ ​ដែល​កើត​ចេញពី​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ ​ផ្នែក​បញ្ញា​សិប្បនិម្មិត​(​A​I​), ​វិទ្យា​សា​ស្រ្ត​ទិន្នន័យ​ (​Data​ ​Science​), អុី​ន​ធឺ​ណិ​ត​នៃ​វត្ថុ​(​I​o​T​), ​បច្ចេកវិទ្យា​ពពក​ (​Cloud​ ​Co​m​put​in​g​) ​សុវត្ថិភាព​អុី​ន​ធឺ​ណិ​ត​ ​ទៅជា​បច្ចេកវិទ្យា​ឌី​ជី​ថល​ដែល​អាច​ធ្វើអាជីវកម្ម​បាន​ដូចជា​បច្ចេកវិទ្យា​បម្រើ​អោយ​រដ្ឋាភិបាល​ឌី​ជី​ថល​(​Go​v​T​e​c​h​), ​បច្ចេកវិទ្យា​សម្រាប់​អប់រំ​(​E​d​u​T​e​c​h​), ​បច្ចេកវិទ្យា​សម្រាប់​កសិកម្ម​(​A​griT​e​c​h​), ​បច្ចេកវិទ្យា​សម្រាប់​ហិរញ្ញវត្ថុ​(​Fin​T​e​c​h​), ​បច្ចេកវិទ្យា​សម្រាប់​សុខាភិបាល​ (​Health​T​e​c​h​)​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ (​T​e​c​h​ ​Center​) ​សាងសង់​ឡើង​ដោយ​ប្រើប្រាស់​មូលនិធិ​ ​ស​.​អ​. ​ដែល​ជា​មូលនិធិ​មួយ​កើត​ចេញ​អំពី​ការ​បង់​ប្រាក់ចំណូល​ដុល​ ​១​% ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ដល់​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ទូរគមនាគមន៍​ ​និង​ ​I​C​T​ ​ស្របតាម​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ ​I​C​T​ ​របស់​កម្ពុជា​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​មូលហេតុ​ពី​រយ៉ា​ង​ដែល​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​ ​ស​.​អ​.​បាន​សម្រេច​អោយ​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​អនុវត្ត​គម្រោង​ ​T​e​c​h​ ​Center​ ​នេះ​គឺ​៖​ ​

ទី​១​៖​ ​មជ្ឈមណ្ឌល​នេះ​នឹង​ក្លាយ​ជា​ទីកន្លែង​មួយ​សម្រាប់​ជំរុញ​ការស្រាវជ្រាវ​ ​នឹង​អភិវឌ្ឍន៍​ ​ប​ច្ចេ​វិទ្យា​ឌី​ជី​ថល​ដើម្បី​ជួយ​ដល់​វិ​ស័​យ​ផ្សេងៗ​ដូចជា​ ​អប់រំ​ ​សុខាភិបាល​ ​កសិកម្ម​ ​និង​ឧស្សាហកម្ម​ ​ដែល​ស្របតាម​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​ដែល​បាន​ដាក់​ចេញ​ ​ដោយ​រាជរដ្ឋាភិបាល​នា​ពេល​កន្លងមក​ ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឌី​ជី​ថល​នៅ​កម្ពុជា​ ​និង​ត្រៀម​ខ្លួន​ដើម្បី​ចាប់​យក​កាលានុវត្ត​ភាព​នៃ​ឧស្សាហកម្ម​ ​៤​.​០​។​

​ទី​២​៖​ ​ដោយ​សង្កេតឃើញ​ថា​ ​នៅ​កម្ពុជា​មិនទាន់​មាន​ទីកន្លែង​ដែល​ផ្តោត​លើ​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ ​ដើម្បី​បង្កើត​ជា​ប្រព័ន្ធ​ឌី​ជី​ថល​ដែល​អាច​ផ្តល់​ជា​សេវាកម្ម​ស្របតាម​តម្រូវ​ការ​ ​ក្នុងស្រុក​នៅឡើយ​។​ ​រីឯ​វិ​ស័យ​ឯកជន​ភាគច្រើន​ ​នាំចូល​នូវ​បច្ចេកវិទ្យា​ ​ពីក្រៅ​ប្រទេស​ទាំងដុល​ដោយ​មិនបាន​សហការ​ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ​ក្នុងស្រុក​ដើម្បី​ ​កែ​សម្រួល​ធ្វើ​អោយ​បច្ចេកវិទ្យា​នាំចូល​ទាំងនោះ​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ជាក់ស្តែង​របស់​អតិថិជន​ក្នុងស្រុក​។​ ​ដូចនេះ​ការ​សាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​នេះ​ ​ពិតជា​មាន​សា​រះ​សំខាន់​ណាស់​ដើម្បី​ផ្តល់​ជា​ទីកន្លែង​ក្នុង​ការ​ធ្វើ​អោយ​កិច្ច​សហ​ប្រ​ត្តិ​ប​ត្ត​ការ​នេះ​ជា​គំរូ​សហ​ប្រ​ត្តិ​ប​ត្ត​ការ​គ្រប់ជ្រុងជ្រោយ​រវាង​ស្ថាប័ន​ស្រាវជ្រាវ​សាធារណៈ​ ​និង​វិ​ស័​យ​ឯកជន​ ​ដើម្បី​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​ដូច​បាន​ជម្រាប​ជូន​ខាងលើ​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សង្ឃឹម​ប្រកបដោយ​ភាព​សុទិដ្ឋិនិយម​ថា​ ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ ​យើង​នឹង​មាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​មួយ​ដែល​កើត​ចេញពី​កិច្ច​សហ​ប្រ​ត្តិ​ប​ត្ត​ការ​គ្រប់ជ្រុងជ្រោយ​រវាង​ស្ថាប័ន​ស្រាវជ្រាវ​សាធារណៈ​ ​និង​វិ​ស័​យ​ឯកជន​ដំបូង​គេ​នៅ​កម្ពុជា​ ​ដើម្បី​រួមចំណែក​លើក​ក​ម្ពស់​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ ​ប​ច្ចេ​វិទ្យា​ឌី​ជី​ថល​ ​ស្របតាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​តម្រូវ​ការ​អ្នកប្រើប្រាស់​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍