​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​រវាង​ ​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​I​.​T​ ​G​a​lax​y​ ​Data​ ​Network​ (​Cam​bo​d​i​a​) ​Co​.,​L​t​d​. ​ស្តីពី​ “​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ​សេវា​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​រសៀល​ថ្ងៃអង្គារ​ ​៨​រោច​ ​ខែ​កត្តិក​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្ដីការ​ក្រសួង​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​រវាង​ ​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​I​.​T​ ​G​a​lax​y​ ​Data​ ​Network​ (​Cam​bo​d​i​a​) ​Co​.,​L​t​d​. ​ស្តីពី​ “​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ​សេវា​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​” ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ភាគី​ក្រុមហ៊ុន​ ​ប្រមាណ​ ​១​០​០​រូប​។​

​ថ្លែង​ក្នុង​ពិធី​នា​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​មានប្រសាសន៍ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​ក្នុង​នោះ​ការ​ជំរុញ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដើម្បី​ជា​គ្រឹះ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ដែល​ជា​កត្តា​ជំរុញ​និង​ពន្លឿន​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​ទៅមុខ​បន្ថែម​ទៀត​ ​និង​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​និង​ពិភពលោក​។​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​បន្ថែម​ទៀត​ថា​ ​អនុស្សរណៈ​យោគ​យល់គ្នា​ដែល​យើង​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​ ​គឺជា​ការ​បោះជំហាន​ថ្មី​មួយទៀត​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ក៏ដូចជា​ទូរគមនាគមន៍​កម្ពុជា​ ​ក្នុង​ការចូលរួម​ចំណែក​ជំរុញ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។​ ​លើស​ពីនេះទៅ​ទៀត​ ​ការ​ចុះហត្ថលេខា​នា​ពេលនេះ​នឹង​បើកឱកាស​ឱ្យ​ភាគី​ ​ដែល​ចូលរួម​ទាំង​វិ​ស័​យ​សាធារណៈ​ ​និង​ឯកជន​មានលទ្ធភាព​ពង្រីក​សក្តានុពល​ការ​វិនិយោគ​របស់​ខ្លួន​ ​ដោយ​ប្រើប្រាស់​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​របស់​ជាតិ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ទូរគមនាគមន៍​កម្ពុជា​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​របស់​ដៃគូ​វិនិយោគ​សាធារណៈ​ ​និង​ឯកជន​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ​ជាមួយ​ក្រុមហ៊ុន​ ​I​.​T​ ​G​a​lax​y​ ​Data​ ​Network​ (​Cam​bo​d​i​a​) ​Co​.,​L​t​d​. ​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង